ភ្នំពេញ ៖ យោងតាមការប្រកាសតាមរយៈហ្វេសប៊ុកផេករបស់ តារាកំប្លែង ពាក់ មី​ បានឲ្យដឹងថា សិស្សដែលជាប់និទ្ទេស A ឆ្នាំ​ ២០១៨, ២០១៩ និង ២០២០ ទាំងអស់ នឹងធ្វើការចូលទស្សនាខ្សែភាពយន្តខ្នាតធំដោយឥតគិតថ្លៃនៅតាមរោងកុន ។ 

/

ជាមួយគ្នានេះផងដែរ គឺសិស្សនិទ្ទេស A ទាំងអស់គឺ ទស្សនាបានតែរឿងដែលផលិតកម្មសិល្បៈខ្មែរភាពយន្ត ជាអ្នកផលិតតែប៉ុណ្ណោះ​ ។តាមរយៈហ្វេសប៊ុកផេករបស់ តារាកំប្លែង ពាក់ មី​ បានលើកឡើងថា ពត៌មានក្តៅ: សូមជួយshareម្នាក់១ដើម្បីឲ្យបងប្អូនដែលមាននិទ្ទេសA ឆ្នាំ២០១៨-២០១៩-២០២០ទាំងអស់បានចូលរួមទស្សនាដោយឥតគិតថ្លៃផង ។សមាគមសិល្បករខ្មែរ ប្រកាសផ្តល់ជូនដល់សិស្សដែលបានប្រឡងជាប់ និងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩-២០២០ នូវការចូលទស្សនាខ្សែភាពយន្ត រឿង បន្តោងឆ្នាំងដី និងរឿងដទៃទៀតរបស់ផលិតកម្មសិល្បៈខ្មែរភាពយន្ត ដោយឥតគិតថ្លៃ ៕

/