កាលពីថ្ងៃល្ងាចថ្ងៃទី ៨ តុលា មានរញ្ជួយដីមួយដែលមានកម្លាំង ៦,៣រិចទ័រ បានកើតឡើងនៅសមុទ្រភាគខាងត្បូងប្រទេសឥណ្ដូនេស៊ី ប៉ុន្ដែមិនបានធ្វើអោយមានរលកយក្សនោះទេ។
ទីភ្នាក់ងារគ្រប់គ្រងរញ្ជួយដីអាមេរិក (USGS) បានអោយដឹងថា ការរញ្ចួយដីនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៤៣នាទី(ម៉ោង ៦ និង៤៣នាទីល្ងាច នៅកម្ពុជា) នៅក្នុងសមុទ្រ Bandaភាគអាគ្នេយ៍តំបន់ Maluku Tengah របស់ខេត្ត Maluku នៃប្រទេស ឥណ្ដូនេស៊ី ប្រហែល ១៤៥គីឡូម៉ែត្រ។

បន្ទាប់ពីការរញ្ជួយដីខាងលើ ប្រហែល ១៥នាទី ក៏មានរញ្ជួយមួយទៀត ដែលមានកម្លាំង ៥,១រិចទ័របានកើតឡើងបន្ដ។ ការរញ្ជួយលើកនេះ បានកើតឡើងនៅភាគអាគ្នេយ៍នៃក្រុង Ambon ប្រហែល ១៣៩គីឡូម៉ែត្រ។
បច្ចុប្បន្ន គេនៅមិនទាន់ទទួលបានព័ត៌មានស្ដីពីស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិ នៅឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP