មនុស្សប្រមាណជា ១៥៣នាក់បានស្លាប់ និង ៧០០នាក់រងរបួសនៅក្នុងគ្រោះរញ្ជួយដីចំនួន ២លើក ដែលបានកើតឡើងជាបន្ដបន្ដបន្ទាប់នៅក្រុង Tabriz នៃប្រទេសអ៊ីរ៉ង់ កាលពីម្សិលមិញ។

/

ទំព័រ ISNA បានរាយការណ៍ថា ក្រុង Tehran បានឱ្យដឹងថា គ្រោះរញ្ជួយដីលើកដំបូង មានកម្លាំង៦,២ Richer ដែលបានកើតឡើងនៅវេលា ម៉ោង ១៦ និង ៥៣នាទី(ម៉ោង ១៩ និង ២៣នៅភ្នំពេញ)និងមានចំណុចកណ្ដាល មានចម្ងាយពីក្រុង Tabriz ប្រមាណជា ៦០គម និងជម្រៅ ១០គម។

/

១១នាទីក្រោយមក រញ្ជួយដីលើកទី ២ ក៏បានកើតឡើង ដែលមានកម្លាំង ៦ Richter និងមានការញាប់ញ័រ ១១លើកផ្សេងទៀតដែលមានកម្លាំងប្រហែល ៤,៧ Richter

គ្រោះរញ្ជួយដីទាំងពីរលើកនេះ បានសម្លាប់មនុស្សយ៉ាងតិច ១៥៣នាក់ និងធ្វើឱ្យមានមនុស្សរបួស៧០០នាក់ផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE