Nokia X នឹងក្លាយជាស្មាតហ្វូនដ៏ល្អ និងជាជម្រើសដ៏ទាក់ទាញ ក្នុងពេលខាងមុខ ធៀបទៅនឹង Lumia 525 ហើយប្រការដែលគួរយកចិត្តទុកដាក់បំផុត នោះគឺ តម្លៃ។MWC 2014 ៖ Nokia បញ្ចេញទូរស័ព្ទថ្មី តម្លៃទាបបំផុត
Tablet Galaxy Tab 3 Lite តំលៃថោក របស់ Samsung បង្ហាញខ្លួន ជាផ្លូវការ
WhatsApp ត្រូវ Facebook ទិញតម្លៃ ១៩ ពាន់លានដុល្លារ នឹងនៅតែមានដំណើរការឯករាជ្យ ជាធម្មតា

នៅក្នុងព្រឹត្តិការណ៍ MWC 2014 ឆ្នាំនេះ ក្រុមហ៊ុន Nokia បានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើន ក្នុងនោះ ក៏បានបញ្ចេញទូរស័ព្ទស្មាតហ្វូនមួយក្រុម ដែលដំណើរការដោយ Android នោះគឺ Nokia X, Nokia X+ និង Nokia XL ។ ទូរស័ព្ទឆ្លាតវៃ ទាំងបីប្រភេទដែលស្ថិតក្នុងត្រកូល X នេះ ត្រូវបានគេជឿថានឹងប្រជែងផ្ទាល់ជាមួយនឹងផលិតផលក្នុងត្រកូល Lumia ដែលត្រូវបានលក់ដាច់បំផុត ក្នុងឆ្នាំកន្លង នោះគឺ Lumia 525 ។ប្រសិនអ្នក មានបំណងទិញ ឬស្វែងយល់អំពីលក្ខណៈពិសេស និងកម្មវិធិនានារបស់ Nokia ថ្មីត្រកូល X ដើម្បីធ្វើការប្រៀបធៀបជាមួយនឹងត្រកូល Lumia (525) សូមពិនិត្យមើល នៅក្នុង តារាងរចនាសម្ព័ន្ធម៉ាស៊ីន ដូចខាងក្រោម ៖

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ genk/wmpoweruser