ប្រការដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ពិបាកទ្រាំនោះគឺ​ Apple បង្ខំអោយ iPhone ដើរលេងនៅក្នុងសួនច្បារដែលព័ទ្ធដោយរបង។ វាមានន័យថា អ្នកអាចប្រើប្រាស់កម្មវិធី និង
សេវាកម្មជាច្រើន ប៉ុន្ដែត្រូវធ្វើអោយតាមច្បាប់ដោយឡែករបស់រាជវង្សផ្លែប៉ោម។
 
Apple តែងហាមអ្នកប្រើប្រាស់ កាច់សោ (Jailbreak) ឧបករណ៍ដំណើរការ iOS និងថ្លែងថា
ការដោះសោនេះ គឺខុសច្បាប់ ប៉ុន្ដែការពិត មិនដូច្នេះនោះទេ។ បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបានកំណត់ថា ការដោះសោ iPhone មិនមែនជារឿងខុសច្បាប់កម្មសិទ្ធិបញ្ហានោះទេ។ ដូច្នេះ ពេលនេះអ្នកអាចដោះសោ iPhone និងបញ្ចូលកម្មវិធីរាប់មិនអស់ដោយមិនបាច់បង់ប្រាក់មួយរៀល។
ខាងក្រោមនេះគឺជាមូលហេតុ ៩យ៉ាងដែលអ្នកត្រូវដោះសោ iPhone របស់អ្នក ៖
 
១. សេរីភាព
/
ជាក់ស្ដែង Apple នៅតែចង់គ្រប់គ្រង iPhone ខណៈអ្នកបានចំណាយប្រាក់រាប់រយដុល្លារ។ នេះគឺ
ជាទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកមានសិទ្ធិធ្វើអ្វីដែលអ្នកចូលចិត្ត។
២. ចូលទៅកាន់ឃ្លាំងកម្មវិធី Cydia
/
ក្រុមអ្នកអភិវឌ្ឍមួយចំនួនបានព្យាយាមរួមចំណែកផ្ដល់ Software ទៅក្នុង Cydia(ឃ្លាំងកម្មវិធី
ដោយឡែកសម្រាប់ iPhone ដែលត្រូវបានដោះសោ)។ បន្ទាប់ពីត្រូវបានដោះសោ iPhone ​អាច
ដំណើរការកម្មវិធីណាមួយក៏បាន ដូច្នេះទើបមានកម្មវិធីសំខាន់មួយចំនួនធំត្រូវបានបង្ហោះនៅ
លើ Cydia ។ ជាងនេះទៅទៀត វាគឺជាកម្មវិធីមិនគិតថ្លៃ។
៣. ដំណើរការ widget ដោយសេរី
/
ធ្លាប់ជាមោទនភាពរបស់ផលិតផលទំនើប Android ពេលនេះ iPhone ក៏មានកម្មវិធី widget
ដែលមានមុខងារតាមដាន អាកាសធាតុ និងសារខ្លីៗ។ល។
៤. ដាក់ theme តាមចិត្ដចង់
/
មនុស្សជាច្រើនចង់ធ្វើអោយ iPhone មាន interface ពិសេសដោយឡែក។ វិធីសាមញ្ញបំផុតគឺ
ចូលទៅកាន់ Cydia ស្វែងរក និង download យកមួយដែលអ្នកពេញចិត្ត។​ ទទឹមនឹងនេះ កម្មវិធី
ជាច្រើនក៏មានមុខងារអោយអ្នកអាចកែប្រែ និងរចនា theme ដោយខ្លួនឯង។
៥. FaceTime នៅលើ 3G
/
អ្នកអាចបោកបា្រស់ iPhone ធ្វើអោយវាគិតថា អ្នកកំពុងតភ្ជាប់ Wi-Fi ​តាមរយៈកម្មវិធីល្អមួយ
គឺ FaceBreak ដូច្នេះ អ្នកនឹងអាចដំណើរការមុខងារ FaceTime នៅគ្រប់កន្លែងដែលមានរលក
3G។
៦. ប្រើភ្លេងធ្វើជាសម្លេងរោទ៍
/
ចូរបំភ្លេចសម្លេងកំណត់នៅលើ iPhone នោះចុះ។ កម្មវិធី PlayAwake នឹងអនុញ្ញាតអោយអ្នក
ប្រើប្រាស់រាល់បទភ្លេងក្នុងឃ្លាំងផ្ទុកទិន្នន័យដើម្បីធ្វើជាសម្លេងរោទ៍។
៧. បន្ថែមមុខងារថ្មីអោយ Siri
/
កម្មវិធី Siri នឹងកាន់តែមានភាពទាក់ទាញ ប្រសិនត្រូវបានបន្ថែមមុខងារមួយចំនួន។ ឧទាហរណ៍
អ្នកអាចផ្លាស់ប្ដូរសម្លេងនិយាយដែលបានកំណត់ ដោយ AnyVoice និងបង្រៀន Siri អោយបិទ
ឬបើកទូរស័ព្ទដោយកម្មវិធី VoiceUtils។ ករណី iPhone មិនមាន Siri អ្នកគួរតែដំឡើង Sara ជា
ជម្រើសជំនួសអោយឧបករណ៍ Jailbreak។
៨. Input តាមបែប Swype
/
Input តាមបែប Swype តែងមាននៅលើតែទូរស័ព្ទ Android ។ ប៉ុន្ដែ កម្មវិធី iSwipe នឹងនាំយក
មុខងារប្រហាក់ប្រហែលទៅកាន់ iPhone​ ដែលបានដោះសោរួច។
៩. លេងហ្គេម Nintendo
/
អ្នកអាចដំឡើង iMame និងលេងហ្គេម Nintendo នៅលើទូរស័ព្ទ iPhone ​របស់អ្នក។ ប្រការនេះ
នឹងមិនអាចធ្វើទៅបាននោះទេ ប្រសិនអ្នក ស្មោះត្រង់ នឹង App Store៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14