កូរ៉េខាងជើង កាលពីថ្ងៃទី១០ មករា បានទទូចសុំឱ្យសហរដ្ឋអាេមរិកបោះបង់ចោលគោលនយោបាយអមិត្តប្រឆាំងខ្លួន ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីជំនួសកិច្ចព្រមព្រៀងយុទ្ធសន្តិភាពបញ្ចប់សង្គ្រាមកូរ៉េ។#កាសែតផ្លូវការនាំមុខគេមួយ របស់កូរ៉េខាងជើងរាយការណ៍ថា ស្ថានការណ៍ធ្ងន់ធ្ងរបច្ចុប្បន្ននៅឧបទ្វីបកូរ៉េបង្ហាញថា វាមានភាពចាំបាច់ណាស់ក្នុងការបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកូរ៉េទាំង២ ដើម្បីលុបបំបាត់ចោលការប្រឈមមុខនិងការកើតសង្គ្រាម ។ ដូច្នេះកិច្ចព្រមព្រៀងសន្តិភាពមួយគួរតែត្រូវចុះហត្ថលេខាដើម្បីធ្វើឱ្យទំនាក់ទំនងដែលមាន ភាពតានតឹងរវាងកូរ៉េទាំងពីរមានភាពល្អប្រសើរឡើងវិញ ។#ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កាលពីឆ្នាំមុនមិនត្រឹមតែបង្ហាញថា កិច្ចព្រមព្រៀងយុទ្ធសន្តិភាព មិនអាចទប់ស្កាត់ជំលោះផ្នែកយោធាកុំឱ្យកើតឡើងប៉ុណ្ណោះទេ តែវាថែមទាំងជំរុញឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាបន្ទាន់ ទៀតផង ។#ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានទទូចសុំឱ្យសហរដ្ឋអាមេរិកបង្កើតស្ថិរភាព និងសន្តិភាព តាមរយៈការពិភាក្សាគ្នា និងការចរចា ៕