Nokia ទើបតែបញ្ចេញនូវវីដេអូបន្តុះបង្អាប់ iPhone 5 ជាមួយខ្លឹមសារថាគូប្រកួតរបស់ខ្លួនមានតែពណ៌ដដែលៗ។ Lumia 920 កំពុងតែផ្គត់ផ្គង់នូវពណ៌ជាច្រើនស្រស់ស្អាត ទាន់សម័យសំរាប់អតិ-ថិជនធ្វើការជ្រើសរើស។ ផ្ទុយមកវិញ iPhone 5 បច្ចុប្បន្នមានតែពីរពណ៌ប៉ុណ្ណោះសំរាប់អតិថិជនធ្វើការជ្រើសរើស គឺពណ៌ស និងខ្មៅ តែប៉ុណ្ណោះ។ បើទោះជាក្នុងវីដេអូនោះ មិនបាននិយាយចំៗជា iPhone 5 ប៉ុន្តែអ្នកទស្សនាវីដេអូហើយ ពួកគេសុទ្ធតែយល់ថា Nokia កំពុងនិយាយសំដៅទៅអ្នកណា។
នៅក្នុងវីដេអូ Nokia បានរៀបរាប់ពីអតិថិជនបានតម្រង់ជួរគ្នារង់ចាំទិញ iPhone 5 មានអារម្មណ៍ធុញទ្រាន់ពេលឃើញស្មាតហ្វូនមួយណាក៏ដូចមួយណា (ព្រោះមានពណ៌តិច)។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិលាប្រភព៖ k14