គ្រោងឆ្អឹងដែលត្រូវបានគេហៅថា �នៅរក្សាបានភាពដើមបំផុត� របស់ប្រភេទដាយណូស័រ ស៊ីសាច់ជាអាហារ ត្រូវបានគេរកឃើញនៅក្នុងប្រទេស អាលឺម៉ង់។ គ្រោងឆ្អឹងនេះនៅរក្សា
ភាពដើមបានដល់ទៅ៩៨% ។
ក្រុមអ្នកបាសាណិភូតវិទ្យា (ស្រាវជ្រាវអំពីជីវិតសត្វទាំងឡាយពីអតិតកាល) របស់ អាលឺ
ម៉ង់ នៅមន្ទីរ Bavaria បានដាក់ឈ្មោះឱ្យវាថា Otto ។ ភ្លាមៗបន្ទាប់ពីរកឃើញគ្រោងឆ្អឹង
នេះ រដ្ឋាភិបាល អាលឺម៉ង់ បានចេញបញ្ជាហាមមិនឱ្យយករបស់បុរាណនេះចេញពីប្រទេស
អាលឺម៉ង់។
គ្រោងឆ្អឹង ដាយណូស័រ ខាងលើត្រូវបានគេពិនិត្យនិងទទួលស្គាល់ថាជា Theropod ដែល
ជាសមាជិករបស់ក្រុមគ្រួសារ ដាយណូស័រ T-Rex ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ដាយណូ
ស័រ មិនទាន់ត្រូវបានបែងចែកជាប្រភេទឱ្យបានច្បាស់នៅឡើង។
គ្រោងឆ្អឹង ដាយណូស័រ ដែលទើបត្រូវបានគេរកឃើញនៅ អាលឺម៉ង់
Otto មានប្រវែង ០,៧១ ម៉ែត្រ មិនត្រឹមតែមានគ្រោងឆ្អឹងនៅដូចដើមនោះទេ សូម្បីតែស្លាក
ស្នាមស្បែក និងរោមរបស់វាក៏ត្រូវអ្នកស្រាវជ្រាវប្រមូលបានផងដែរ។ ក្រុមអ្នកស្រាវជ្រាវនេះ
បានសន្និដ្ឋានថា Otto មានជីវិតកាលពី ១៣៥ លានឆ្នាំមុន។
យោងទៅតាមគេហទំព័រ Daily Mail បានឱ្យដឹងថា នៅថ្ងៃទី ២៧ តុលាខាងមុខ Otto នឹង
ត្រូវបានគេដាក់តាំងជាសាធារណៈជាលើកដំបូងក្នុងពិធីតាំងពិពណ៌ពិសេសមួយមានរយៈ
ពេល ៤ថ្ងៃ នៅ Munich ស្ដីពីសត្វ ដាយណូស័រ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail