នៅក្នុងការប្រកួតរវាងក្រុមបាល់ទាត់ Manchester United និងក្រុម Manchester City កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ កីឡាករ Rio Ferdinand បានទទួលរងរបួស និងហូរឈាមយ៉ាងខ្លាំងនៅលើចុងចញ្ចើម។

width=477

ក្រោយមករូបភាពរបស់លោកត្រូវបានមនុស្សម្នា post នៅក្នុងគេហទំព័រ facebook យ៉ាងច្រើនដែលមានការ comments ជាច្រើនផងដែរ។ នៅក្នុងនោះគេបានរកឃើញថា មាន comments ពីម្តាយ និងប្អូនប្រុសរបស់កីឡាករ Ashley Cole ដែលបានចំអកឲ្យ Rio Ferdinand ដូចខាងក្រោម៖

ប្អូនប្រុស Ashley Cole ៖ សប្បាយចិត្តណាស់ដែលឃើញ Rio រងរបួសនៅលើមុខ វាជាថ្ងៃដែលខ្ញុំទន្ទឹងចាំ។ ម្តាយ Ashley Cole ៖ ឈាមជោគជាំយ៉ាងច្រើន ហា ហា ហា។

//

ប៉ុន្តែក្រោយមក ម្តាយរបស់ Ashley Cole បានបដិសេធថាគាត់មិនបាន comments បែបនេះឡើយ។ យ៉ាងណាមិញ Rio Ferdinand បានសម្រេចចិត្តបដិសេធមិនដេញដោរឡើយក្នុងរឿងនេះ លើម្តាយ និងប្អូនប្រុស Ashley Cole៕

ដោយ៖ តុលា ប្រភព៖ DM