ការធ្វើជាអ្នករាំគាំទ្រ ឬគេហៅថា Cheerleader នោះគឺមិនមែនជាការងាយស្រួលឡើយ ព្រោះវាតំរូវអោយអ្នក មានរៀងកាយមាំមួន ចេះប្រើកំលាំងហើយ ចេះពត់បត់បែនទៀតផង ។ បើគ្មានការព្យាយាមទេនោះ គឺពិតជាមិនអាចសំរេចបានទេ ។ តែមាននារីម្នាក់ ដែលជាអ្នករាំគាំទ្រ ដែលមានជើងតែម្ខាងប៉ុណ្ណោះ នៅឯប្រទេសអាមេរិច ធ្វើអោយគេស្ញប់ស្ញែងយ៉ាងខ្លាំង ។

Resolutionទោះបីជាត្រូវបាត់បង់ជើងម្ខាង ដោយសារតែជំងឺចំលែកម្យ៉ាងមួយ តាំងតែពីក្មេងមែនន៏ Patience Beard មិនអស់សង្ឃឹមក្នុងជីវិតដែរ ។ ជាមួយនិងការប្រើប្រាស់ជើងសិប្បនិមិត្ត គឺពិតជាធ្វើអោយជីវិតនាង មានការងាយស្រួលមួយកំរិតមែន ។ ជាមួយនិងជើងសិប្បនិមិត្តនេះ នាងអាចហក់លោតហាត់ប្រាណបាន ដូចមនុស្សធម្មតាបាន ដោយគ្មានបញ្ហាឡើយ ។ ក្រោយមកនាងក៏បានសាកចូលទៅក្នុងក្រុមអ្នករាំគាំទ្រ ប្រចាំសាលារបស់នាងដែលនៅរដ្ឋ Arkanas ។ ជាលទ្ធផលនាងត្រូវបានគេជ្រើសរើសអោយជាប់ ជាអ្នករាំគាំទ្រក្រុមប្រកួតកីឡា ប្រចាំសាលារបស់នាងតែម្តង ។

Resolutionគ្រប់ពេលដែលនាង ទៅសំដែងក្បាច់រាំគាំទ្ររបស់នាង នាងកន្លែងណាមួយ នាងតែងតែទទួលបានការគាំទ្រនិងកោតសរសើរមិនដាច់ពីមាត់ ថានាងពិតជាគំរូដល់មនុស្សផ្សេងទៀត កុំអោយមានចិត្តអារម្មណ៍អស់សង្ឃឹមជាមួយ និងជីវិតខ្លួនឯង ៕

Resolution

Resolution

ប្រែសម្រួល ៖ លីលីប្រភព ៖ k14