ភ្នំពេញ៖បច្ចុប្បន្នទីផ្សារសិល្បៈ របស់តារាចម្រៀងឈរលើ លំដាប់កំពូលប្រចាំផលិតកម្ម ហង្សមាស ឱក សុគន្ធកញ្ញា ហាក់ត្រូវប៉ាន់យ៉ាងខ្លាំង ទាំងទីផ្សារចម្រៀង និងស្ពតពាណិជ្ជកម្មធំៗ ។ អ្វីដែលមហាជនទូទៅ មិនគួរឲ្យជឿនោះ គឺថ្មីៗនេះតារាចម្រៀង ដែលគេដឹងថាកំពុង តែរកាំរកូសរឿងរ៉ាវ ស្នេហាជាមួយតន្ត្រីករ មាឌធំ រ៉េតធីដូណា ស្រីស្រស់ ឱក សុគន្ធកញ្ញា ស្រាប់តែដណ្តើមបាន តំណែងរបស់តារាចម្រៀង ស្រគត់ស្រគំប្រចាំផលិតកម្ម ថោន សុគន្ធ នីសា ដែលទស្សនិកជនដឹងថា នាងជាតួឯកដ៏សំខាន់មួយរូប នៅក្នុងស្ពតពាណិជ្ជកម្ម របស់ក្រុមហ៊ុន Samsung ។

មហាជន និងស្រទាប់យុវវ័យមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា ឱក សុគន្ធកញ្ញា បានគ្រងតំណែង ស្ពតពាណិជ្ជកម្មក្រុមហ៊ុន Samsung     ជំនួស សុគន្ធ នីសា នៅក្នុងឆ្នាំ២០១៣នេះ ។ លើសពីនេះទៅទៀតក៏ មានការលើកឡើង    ពីសំណាក់ទស្សនិកជនផងដែរ ថាហេតុអ្វីបានជា សុគន្ធ នីសា បណ្តោយឲ្យ ឱក សុគន្ធកញ្ញា ជ្រែកបានតំណែងខ្លួនទៅវិញ? ព្រោះស្ពតពាណិជ្ជកម្ម Samsung គឺជាស្ពតមួយដែលធំ និងអាចរកចំណូល បានច្រើនទៀតផង ។

បញ្ហានេះត្រូវបានគេគិតថា ដោយសារតែ បច្ចុប្បន្នស្រីស្រស់ សុគន្ធ នីសា      កំពុងតែសប្បាយកើបលុយ នៅលើទឹកដីសហរដ្ឋអាមេរិក យ៉ាងប្រងើយ មិនខ្វល់ពីទីផ្សាររបស់ខ្លួន   ក្នុងប្រទេសសូម្បីតែបន្តិច ខណៈដែលតារាចម្រៀង ឱក សុគន្ធកញ្ញា បានតំណែងក្លាយជា   តារាផ្សព្វផ្សាយ ពាណិជ្ជកម្មផ្តាច់មុខ របស់ក្រុមហ៊ុនទូរស័ព្ទ Samsung ក្នុងឆ្នាំ២០១៣ ។

អ្នកតាមដានសង្គមសិល្បៈ ក៏ដូចជាអ្នកគាំទ្រ របស់តារាចម្រៀងរូបនេះ    មានការកោតសរសើរយ៉ាងខ្លាំង នៅពេលតំណែងដ៏ធំមួយនេះ បានធ្លាក់ដល់ដៃរបស់ ឱក   សុគន្ធកញ្ញា យ៉ាងដូច្នេះ។ នាងបានសម្ដែង អារម្មណ៍រំភើបរីករាយ ដោយបាននិយាយថា ខ្ញុំសប្បាយចិត្តពេល   បានធ្វើជាតារាតំណាង ឲ្យផលិតផលម៉ាក Samsung ព្រោះជាក្រុមហ៊ុន បច្ចេកវិទ្យា   លំដាប់ពិភពលោក ។ ខ្ញុំក៏ចូលចិត្តប្រើផលិតផល របស់ក្រុមហ៊ុន Samsung ជាពិសេសទូរស័ព្ទ Galaxy S3 និង Galaxy Note2 ដែលជាទូរស័ព្ទ ទំនើបជាងគេ។ ខ្ញុំសូមឲ្យមហាជន ដែលគាំទ្រនាងខ្ញុំ ក៏ដូចជាគាំទ្រផលិតផលម៉ាក Samsung មេត្តាបន្តគាំទ្របន្ថែមទៀត ខ្ញុំនឹងនៅរីករាយ ជាមួយអ្នកទាំងអស់គ្នា៕

Photo

Photo

Photo

ប្រភព ៖ DAP