ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ ​ប្រិយមិត្ត​ និង​មហាជន​ជាច្រើនបាន​ទទួលដឹងរួចមកហើយថា កំពូលតារាចម្រៀងស្រីជួរមុខ​ ក្នុងផលិតកម្មរស្មី ហង្សមាស អ្នកនាង​ ឱក សុគន្ធកញ្ញា រួមជាមួយ លោក អ៊ឹ សុខលី ប្អូនប្រុសបង្កើតថៅកែផលិតកម្មរស្មី ហង្សមាស បានដឹកដៃគ្នារៀប​អាពាហ៍ពិពាហ៍​ហើយនៅកាលពីម្សិលមិញនេះ​ ។

/

ក្នុង​កម្មវិធី​​មង្គលការយប់មិញ​នេះ​​ ត្រូវ​បាន​​ហាជនជាច្រើន​ ជាពិសេស​ មិត្ត​ៗយុវវ័យ​ ​ដែលជានិយម​គាំទ្រ​ចំពោះកំពូល​តារាចម្រៀង​សម្លេងផ្អែមរូបនេះ​ បានសម្តែង​នូវ​អារម្មណ៍​ រីករាយ​ រំភើប​ និងត្រេកអរជាខ្លាំង ជាមួយនឹង​ពាក្យ​ជូនពរ​​​ជាច្រើន​ ទៅកាន់អ្នក​ទាំង​ ​២រូប​ ដែលជា​គូស្វាមី​ភរិយា​ថ្មី​ថ្មោង​ អោយទទួលបាននូវ​សុភមង្គល​ដ៏ពិត​ប្រាកដ​ និង​ជោគជ័យ​នៅរាល់​ភារកិច្ច​ផងដែរ​។

ដោយឡែកអ្វីដែលធ្វើឲ្យមហាជន កាន់តែមានការភ្ញាក់ផ្អើលជាមួយទិដ្ឋភាព​​​ កាលពីម្សិលមិញនេះ​ ដោយគេសង្កេតឃើញថា​ គ្រាន់តែគ្រឿងអលង្ការតុបតែងលើខ្លួនកូនក្រមុំ​ក្នុង​កម្មវិធី​មង្គលការ​របស់កញ្ញាមានតម្លៃរាប់មឺុនដុល្លារ ធ្វើឲ្យសម្រស់កញ្ញាមានការលេចធ្លោជាខ្លាំង​ ៕

/

/

/

/

/

/

/

/

/

/

/

/

ដោយ ៖ ចម្រើន