ព័ត៌មានអន្តរជាតិ ៖ មនុស្សច្រើនជាង ៤០០ នាក់  ត្រូវបានអះអាងអោយដឹងថា បានស្លាប់បាត់បង់ជីវិត  នៅក្នុងអំពើហឹង្សាទូទាំងប្រទេស បន្ទាប់ពីកងកម្លាំងប្រទេសអេហ្ស៊ីប   បើកការបាញ់ប្រហារ ខណៈពេលដែលពួកគេបានព្យាយាម  បោសសំអាតជុំរុំពួកតវ៉ាប្រឆាំងទម្លាក់លោកប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi នៅក្នុងទីក្រុង Cairo ។

គួររំឭកផងដែរថា   ក្រុងមួយនេះ  បានប្រកាសអាសន្ន  បន្ទាប់ពីកើតមានជាអំពើហឹង្សាសាយភាយស្ទើរតែទូទាំងប្រទេស ដែលនៅក្នុងនោះក៏រួមមាន ក្រុង Alexandria ផងដែរ  ។ ចលនាអំពើហឹង្សាសាយភាយទូទាំងប្រទេសនេះ ត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិក។

width=452

ក្រសួងសុខាភិបាល     បានអះអាង  អោយដឹងថា  ចំនួននៃអ្នកស្លាប់បាត់  បង់ជីវិតច្រើនជាង៤០០ នាក់  ក្នុងនោះ  ៤៣   នាក់  គឺជាមន្រ្តីប៉ូលីស  ស្របពេលដែលក្រុមមនុស្សរាប់រយនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល  យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី Hazem Al Beblawi បានថ្លែងថា លោកនៅតែមានការប្តេជ្ញាចិត្ត  ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្រោមរដ្ឋស៊ីវិលមួយអោយខានតែបាន។

width=449

ក៏ប៉ុន្តែ     គាត់បានបង្ហាញនូវភក្គីភាពថា  ការប្រើប្រាស់កម្លាំងយោធាទៅលើជនស៊ីវិល គឺបានសាបព្រួសភាពវឹកវរទូទាំងប្រទេស  ពោលគឺ  ធ្វើការវាយប្រហារទៅលើប្រជាពលរដ្ឋ ក៏ដូចជាធ្វើការវាយប្រហារទៅលើទ្រព្យសម្បត្តិរដ្ឋ និងឯកជន ។  លើសពីនេះ គាត់បានបញ្ជាក់បន្ថែមអោយដឹងថា    រដ្ឋមួយនេះ  ត្រូវការធ្វើការអន្តរាគមន៍  ដើម្បីស្តារមកវិញនូវសន្តិសុខ ក៏ដូចជាស្ថេរភាពសង្គម     គ្មានប្រទេសប្រជាធិបតេយ្យណាមួយ  ប្រកាសខ្លួនក្នុងភាពអាសន្ននោះទេលុះត្រាតែមានភាពចាំបាច់ជាទីបំផុត។

width=449

រដ្ឋលេខាធិការសហរដ្ឋអាមេរិក លោក John Kerry បានហៅព្រឹត្តិការណ៍មួយនេះថា គួរអោយសង្វេគ។ អំពើហឹង្សា នឹងមិនបង្កើតបញ្ហាស្មុគស្មាញយូរអង្វែងនោះទេ  សម្រាប់អនាគតរបស់ប្រទេសអេហ្ស៊ីប​ តែអំពើហឹង្សា ជាចលករបង្អាក់ដំណើរការនៃការផ្លាស់ប្តូរមួយដ៏ត្រឹមត្រូវ។

គួររំឭកផងដែរថា អនុប្រធានាធិបតីអេហ្ស៊ីប   Mohamed ElBaradei  ក៏បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួនដែរ ខណៈពេលដែល អ្នកនយោបាយមានឥទ្ធិពល ពីររូបផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន។

អ្នកយកសារព័ត៌មាននាំមុខ     របស់សារព័ត៌មានស្កាយ  លោក Sam Kiley អោយដឹងថា គាត់មិនធ្លាប់បានឃើញ       ការវាយប្រហារបែបនេះទាល់តែសោះ  ពោលគឺ កងកម្លាំងរដ្ឋាភិបាលប្រដាប់ទៅដោយអាវុធគ្រប់ដៃ បានបើកការវាយប្រហារ បាញ់គ្រាប់ពិតដោយប្រើកាំភ្លើង AK-47 , M16 ទៅលើក្រុមបាតុករ ជាជនស៊ីវិល ដែលមិនមានអាវុធនៅក្នុងដៃទាល់តែសោះអំឡុងពេលនៃការបោសសំអាតជំរុំក្រុមបាតុករ ដែលពោរពេញទៅដោយស្រ្តីភេទ និងកុមារ ។

width=454

ផ្ទុយទៅវិញ     បើយោងតាមសម្តីលោក  William Hague  រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសអោយដឹងថា គាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះករណីកើតជាអំពើហឹង្សាទូទាំងប្រទេសអេហ្ស៊ីប  និង មានការសោកស្តាយជាខ្លាំង  ចំពោះការបាត់បង់ជីវិតពីគ្រប់ភាគី

លោកបានបន្ថែមថា     ៖ ខ្ញុំសូមធ្វើការថ្កោលទោស  ទៅលើការប្រើប្រាស់កម្លាំងអាវុធ ក្នុងការបោសសំអាតជុំរុំបាតុករតវ៉ាប្រឆាំង  ដោយនឹងមានការហៅ    កងកម្លាំងចុះធ្វើកិច្ចអន្តរាគមន៍រារាំងជាបន្ទាន់  នៅក្នុងនោះ     ប្រទេស  Qatar  ទួរគី អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត បានធ្វើការរិះគន់ទៅនឹងការបង្រាបសម្លាប់លើកនេះ៕

ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖

- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក  រងការរិះគន់   យ៉ាងចាស់ដៃ  ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ- ចេញផ្សាយវីដេអូ ក្រុមកុលសម្ព័ន្ធ រស់នៅក្នុងព្រៃអាម៉ាសូន ជាលើកដំបូង- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច

 

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ