នាយក​រដ្ឋ​មន្ត្រី​​ក្រិច​លោក George Papandreou ថ្លែង​កាលពី​ថ្ងៃទី​​១២ មករា ​ថា ប្រទេស​​ក្រិច​នឹង​ប្តឹង​​ប្រទេស​អាល្លឺម៉ង់​​នៅ​តុលាការ​​យុត្តិ​ធម៌​​អន្តរជាតិ ដើម្បី​​ស្វះស្វែង​រក​ការផ្តល់​​ប្រាក់​​សំណង​​ចំពោះ​​​ឧក្រិដ្ឋ​​​​កម្ម​សង្គ្រាម​ ដែលបង្កឡើង​ដោយ​​កង​កំលាំង​​ណាហ្ស៊ី ក្នុងប្រទេស​ក្រិច ក្នុង​អំឡុងពេលនៃ​សង្គ្រាម​​​លោក​លើកទី​២ ។ ​លោក Georg Papandreou ថ្លែង​ដូច្នេះ​​ក្នុង​ឱកាស​នៃ​កិច្ច​​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​​រៀបចំ​​ធ្វើ​ក្នុង​ទីក្រុង​​អាថែន។#លោក​​ នាយករដ្ឋ​មន្ត្រី Papandreou ថ្លែង​ទៀត​ថា ក្រិច​​នឹង​ស្វះ​ស្វែង​​រក​ការ​បង់ប្រាក់​សំណង​​ចំនួន​​៦០​លានអឺរ៉ូ សំរាប់​ការ​ស្លាប់​​ជន​ស៊ីវិល​ជាង​​២០០​នាក់ នៅ​តំបន់​ប្រជុំជន Distomo នៅ​ឆ្នាំ​​១៩៤៤ ដោយ​​កង​កំលាំង​​​ណា​ហ្ស៊ី ។ ​លោក Papandreou ថ្លែង​បន្ថែមទៀត​ថា ​វា​ច្បាស់​​ណាស់​ថា ​សកម្មភាព​របស់យើង​គឺ​ដើម្បី​​បំរើ​ផល​ប្រយោជន៍​​​ជាតិ ។ យើង​ចាត់ទុក​ថា វា​កាតព្វ​កិច្ច​​​របស់យើង​ក្នុង​ការគោរព​​ស្មារតី​អ្នក​ដែល​​ពលី និង​បូជា​ជីវិត​ដើម្បី​ប្រទេស ។​#នេះជាលើក​​ទី​១​ហើយ​ដែលប្រទេសក្រិច​ទាម​ទារ​ប្រាក់​​សំណង​ពីប្រទេស​​​ក្រៅ​​ចំពោះ​ឧក្រិដ្ឋ​​​កម្ម​សង្ គ្រាម ។​ នៅឆ្នាំ​​១៩៩៧ និង​ឆ្នាំ​​​២០០០ ​តុលាការ​​ក្រិច​បាន​សំរេច​គាំទ្រ​សាច់​ញាតិ​​ជន​រង​គ្រោះ​​ក្នុង​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​នៅ​​ប្រទេស​ក្ រិច ដោយ​ទាមទារ​​​ឱ្យ​ប្រទេស​អាល្លឺម៉ង់​​បង់ប្រាក់​​សំណង​​ដល់ទៅ​​​៦០​​លានអឺរ៉ូ ប៉ុន្តែ​អាល្លឺម៉ង់​​​ច្រាន​ចោល​​ការសំរេច​នោះហើយ​​ប្តឹង​ឧទ្ធរណ៍​​ប្រឆាំង​​ការ​សំរេច​ដោយ​លើក​ហេតុផល​​ថ ា តុលាការ​​អាល្លឺម៉ង់​​គួរតែ​​ពិនិត្យ​មើលករណី​នេះ​ឱ្យ​​បានដិត​ដល់ ៕