សាក្សីទាំងឡាយជាអ្នកកាសែតនិយាយថា ពួកភ្នាក់ងារសន្តិសុខរបស់នាយករដ្ឋមន្ត្រីអីុស្រាអែលលោកបេន ចាមីន ណេតាន់យ៉ាហ៊ូ បានបង្ខំឱ្យបណ្តាសមាជិកសារព័ត៌មានបរទេសស្រាតសំលៀកបំពាក់ចេញដោយក្នុងនោះមានស្ត្រីអ្នក កាសែតអារ៉ាប់-អីុស្រាអែលមានផ្ទៃពោះម្នាក់ផងក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១១ មករា កន្លងមកនេះនៅទីក្រុងហ្សេរុយសាឡឹម។ សាក្សីទាំងនោះបន្តថា ពួកភ្នាក់ងារសន្តិសុខបានធ្វើការប្រមាថ ហើយជួនកាលឆែកឆេរខ្លួនអ្នកកាសែតអន្តរជាតិមួយចំនួនដែលមានមូលដ្ឋាននៅអ៊ីស្រាអែលពេលឱ្យ ពួកគេចូលរួមកាលពីយប់ថ្ងៃទី១១ មករា ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយរបស់លោកណេតាន់យ៉ាហ៊ូក្នុងសណ្ឋាគារធំមួយនៃទី ក្រុងហ្សេរុយសាឡឹម។ នារីអ្នកយកព័ត៌មានម្នាក់ឱ្យទូរទស្សន៍កាតារអាល់ហ្សាហ្ស៊ីរ៉ា លោកស្រី NAJWAN SIMRI អាយុ៣១ឆ្នាំ ត្រូវបានគេស្នើឱ្យដោះអាវទ្រនាប់ចេញ។ ស្ត្រីអ្នកកាសែតរូបនេះបានបដិសេធអាស្រ័យហេតុនេះគេមិនអនុញ្ញាតឱ្យចូលក្នុងបន្ទប់ធ្វើសន ្និសីទកាសែតឡើយ។ លោកស្រី SIMRI សញ្ជាតិអ៊ីស្រាអែលថ្លែងថា ខ្ញុំមានផ្ទៃពោះចូលដល់៤ខែ ហើយខ្ញុំបានស្នើកុំឱ្យគេប្រើប្រាស់ឧបករណ៍តាមចាប់រកគ្រឿង ផ្ទុះ ឬជាតិដែកក្នុងខ្លួន។ ពួកភ្នាក់ងារសន្តិសុខបានទាមទារឱ្យខ្ញុំស្រាតខោចេញ បន្ទាប់មកឱ្យដោះអាវ ហើយទីបំផុតឱ្យដោះអាវទ្រនាប់ចេញទៀតដែលខ្ញុំបដិសេធពុំព្រមធ្វើតាម។ សមាគមសារព័ត៌មានបរទេស FPA ប្រចាំប្រទេសអ៊ីស្រាអែលមានទីតាំងនៅក្រុងតែលអាវីវបានតវ៉ាយ៉ាងម៉ឹងម៉ាត់ចំពោះខុទ្ទកាល័ យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ ក្នុងសេចក្តីប្រកាសមួយ FPA និយាយថា យើងយល់ពីការទាមទារទាំងឡាយខាងសន្តិសុខ ក៏ប៉ុន្តែវាជាការមិនអាចទទួលយកបានទាំងស្រុងចំពោះការអញ្ជើញមនុស្សទាំងឡាយទៅចូលរួមក្នុ ងពិធីជប់លៀងនៅសណ្ឋាគារផ្កាយ៥មួយ បន្ទាប់មកបង្ខំពួកគេឱ្យស្រាតមុនពេលចូល ៕