ប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី ម៉េដវេដេវ បានអញ្ជើញទៅកាន់ដែនដីប៉ាឡេស្ទីន កាលពីថ្ងៃទី១៨ មករា កន្លងមក ដើម្បីបំពេញទស្សនកិច្ចនៅទីនោះជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក ។ លោក Sergei Prikhodko ជំនួយការលោកម៉េដវេដេវ ឱ្យដឹងថា ទស្សនកិច្ចនៅប៉ាឡេស្ទីនរបស់លោកប្រធានាធិបតីម៉េដវេដេវ ធ្វើឡើងសំដៅពង្រឹង និងបង្កើនកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីធ្វើឱ្យមានស្ថិរភាពដល់ស្ថានការណ៍ និងសំរេចឱ្យបានសុខសន្តិភាពនៅក្នុងតំបន់ ។# លោកប្រធានាធិបតីម៉េដវេដេវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាមូដ អាប់បាស់ នៅតំបន់វេសបេង ។#លោកម៉េដវេដេវ ថ្លែងប្រាប់អ្នកកាសែតថា ទស្សនកិច្ចរបស់លោកនៅប៉ាឡេស្ទីនជាទស្សន# កិច្ចដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រ ។ វាជាទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតី សហព័ន្ធរុស្ស៊ីនៅប៉ាឡេស្ទីន ។#លោក Prikhodko ឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនៅក្នុងដែនដីប៉ាឡេស្ទីន លោកម៉េដវ៉េដេវ និងពិភាក្សាជាមួយសមភាគីប៉ាឡេស្ទីនអំពីការសាងសង់លំនៅឋានរបស់អ៊ីស្រាអែលអំពីស្ថាន ការណ៍ក្នុងតំបន់ និងទស្សនវិស័យនៃការរៀបចំសន្និសីទស្តីអំពីសន្តិភាពនៅមជ្ឈិមបូព៌ារៀបចំឡើងនៅ ប្រទេសរុស្ស៊ី ។#មុននេះ លោកម៉េដវេដេវ គ្រោងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ប៉ុន្តែគំរោងរបស់លោកត្រូវលុបចោលវិញ ដោយសារការធ្វើកូដកម្មជាបន្តរបស់បុគ្គលិកក្រសួងការបរទេសអ៊ីស្រាអែល ។ បុគ្គលិកក្រសួងការបរទេសអ៊ីស្រាអែលបានធ្វើកូដកម្មទាមទារឱ្យដំឡើងប្រាក់ខែ ហើយគំរាមថា ពួកគេនឹងបង្អាក់ដំណើរទស្សនកិច្ចរបស់លោកម៉េដវេដេវ នៅអ៊ីស្រាអែល ។#ប្រធានាធិបតីអ៊ីស្រាអែល លោកស៊ីម៉ុនប៉េរេស បានទូរស័ព្ទទៅលោកម៉េដវេដេវ សុំទោសចំពោះការដែលនាំឱ្យមានការលុបចោលគំរោងទស្សនកិច្ចរបស់លោកនៅអ៊ីស្រាអែល ៕