កាលពីពេលថ្មីៗនេះ គេហទំព័របច្ចេកវិទ្យា Phonearena បានបង្ហោះរូបភាពពីរសន្លឹកនៃ iPhone 5S Version ពណ៌មាស ដែលពួកគេបានបញ្ជាក់ថា វាជា iPhone 5S ពិត។
រូបភាព iPhone 5S បានលេចចេញនៅក្បែរ iPhone 5 បច្ចុប្បន្នបានឲ្យឃើញថា iPhone 5S នឹងមិនមានអ្វីផ្លាស់ប្តូរច្រើន ស្តីពីការរចនាម៉ូតទេ បើប្រៀបជាមួយ iPhone 5។ ទន្ទឹមនឹងនោះ ខ្នាតប្រវែង ក៏ហាក់ដូចជាគ្មានអ្វីផ្លាស់ប្តូរដែរ ដែលរឿងនេះពិតជាធ្វើឲ្យក្តីសង្ឃឹម របស់អ្នកប្រើប្រាស់ដែលថានឹងមាន iPhone 5S ទំហំអេក្រង់ធំជាងមុន រលាយបាត់អស់។


ជាក់ស្តែងបើសិនជា នេះគ្រាន់តែជាគំរូស្មាតហ្វូន មុនពេលផែនការត្រូវបានផ្លាស់ប្តូរ ក្តីសង្ឃឹមគឺនៅតែមាន។ ពណ៌មាស កាន់តែធ្វើឲ្យស្មាតហ្វូន ស្រស់ឡូយឆាយ និងប្លែកភ្នែក៕
ដោយ៖ សិលាប្រភព៖ VReview