បន្ទាយមានជ័យ  ៖ ផ្ទះលក់សាំងមួយ កន្លែង ស្ថិតនៅផ្សារអូរស្ងួត ក្នុងភូមិស្ងួត ឃុំ អូរប្រាសាទ ស្រុកមង្គលបុរី ខេត្ដបន្ទាយ មាន ជ័យ កាលពីវេលាម៉ោង ៩និង២០ នាទី ព្រឹកថ្ងៃ ទី០៨ ខែកុម្ភៈនេះ បានទទទួលរងការឆាប ឆេះ ដោយសារតែមានការធ្វេសប្រហែស ពេលបូមសាំងពីរថយន្ដមកដាក់ក្នុងធុងស្ដុក។

មេបញ្ជាការអាវុធហត្ថ ស្រុកមង្គលបុរី លោករស់ សំបូរ បានឱ្យដឹងថា អគ្គិភ័យនេះ បានបណ្ដាលឱ្យម្ចាស់ផ្ទះឈ្មោះណុប ទូច អាយុជាង៧០ឆ្នាំ រលាកធ្ងន់ធ្ងរលើដងខ្លួន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

លោករស់ សំបូរ បានបន្ដថា មូលហេតុ ដែលនាំមានអគ្គិភ័យនេះ គឺផ្ដើមចេញពីម្ចាស់ ផ្ទះបានយកម៉ូទ័រ បូមសាំងពីរថយន្ដដឹកសាំង ដាក់ក្នុងស៊ីទែនស្ដុកសាំងរបស់ខ្លួន ហើយពេលនោះ ធ្វើឱ្យឆ្លងចរន្ដអគ្គិសនី បណ្ដាលឱ្យឆាបឆេះតែម្ដងទៅ ។

មន្ដ្រីអ.ហ រូបនេះ បានបន្ដថា ផ្ទះជនរង គ្រោះបានរងការខូចខាតមួយផ្នែក ប៉ុន្ដែសម្រាប់ទ្រព្យសម្បត្ដិវិញ ម ិនទាន់ដឹងនៅឡើយទេថា អស់ប៉ុន្មាននោះ ប៉ុន្ដែក្រោយ កើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ផងដែរ ។

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល