ក្រុមអ្នកជំនាញព្យាករណ៍ថា Drones នឹងក្លាយជាឧបករណ៍សំខាន់ នាពេលអនាគតរបស់វិស័យដឹកជញ្ជូន ហើយថ្មីៗនេះ សាធារណជន មានការភ្ញាក់ផ្អើល បន្ទាប់ពីភោជនិយដ្ឋានមួយនៅសឹង្ហបុរី កំពុងតែសាកល្បងប្រើប្រាស់កូនថាសហោះនេះ ជំនួសអ្នកបម្រើ។

/

Drones គឺជាឈ្មោះរួមសំដៅលើបណ្ដាឧបករណ៍ហោះ គ្មានមនុស្សបើក ដោយប្រើប្រព័ន្ធបញ្ជាពីចម្ងាយតាមរយៈរលកវិទ្យុ។ ភាពខុសគ្នាធំបំផុតរបស់ Drones ធៀបនឹងឧទ្ធម្ភាគចក្រ គឺថា វាអាចហោះហើរប្រកបដោយភាពរស់រវើក និងមានលំនឹងល្អ។ ដូច្នេះ ក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន ក្រុមហ៊ុនជាច្រើន បានប្រើប្រាស់ឧបករណ៍ប្រភេទនេះ ជំនួសឱ្យមនុស្ស។ ក្នុងនោះ ថ្មីៗនេះ បណ្ដាញភោជនីយដ្ឋាន Timbre Group ដែលមានមូលដ្ឋាននៅសឹង្ហបុរី បានបង្កើតគម្រោង ប្រើប្រាស់ drones ដើម្បីជំនួសបុគ្គលិកបម្រើភ្ញៀវក្នុងភោជនីយដ្ឋាន។

/

ក្រុមហ៊ុន Infinium Robotics និង Timbre Group បានសហករណ៍គ្នា ក្នុងការផ្គត់ផ្គង់ និងការទទួល drones សម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានចំនួន ៥ ក្នុងរយៈពេល ១ឆ្នាំខាងមុខ។ “បុគ្គលិកពិសេស” ទាំងនេះ នឹងចាប់ផ្ដើមចូលបម្រើភ្ញៀងក្នុងភោជនីយដ្ឋាន ១ ក្នុងចំណោម ៥ របស់ក្រុមហ៊ុន Timbre Group នៅចុងឆ្នាំក្រោយ។

width=496

លោក Woon ដែលជា CEO របស់ក្រុមហ៊ុន Infinium Robotics យល់ថា ការប្រើប្រាស់ថាសហោះ drones ក្នុងភោជនីយដ្ឋាន អាចជួយឱ្យម្ចាស់ហាង កាត់បន្ថយប្រាក់ចំណាយបានច្រើន ហើយជួយឱ្យអ្នកបម្រើ មានពេលគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងភោជនីយដ្ឋាន។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT/Youtube