ទីផ្សារទិញដូរកីឡាករ ជិតឈានចូលមកដល់ទីបញ្ចប់ ហើយដំណឹងអំពី Real Madrid ខំប្រឹងទិញយកកីឡាករ Gareth Bale ពី Tottenham របស់អស់គ្លេស គឺជាប្រធានបទដ៏ក្តៅគគុកជាងគេ ដែលគេកំពុងតាមដាន ។

/ថ្មីៗនេះ ហាងជាច្រើននៅទីក្រុង Madrid ត្រូវបានគេប្រទះឃើញថា បានលក់អាវលេខ ១១របស់ Bale ក្នុងលក្ខណះ ជាឯកសណ្ឋានរបស់ក្រុមបាល់ទាត់ Real Madrid ។ គេបានប៉ាន់ស្មានថា ប៉ុន្មានថ្ងៃទៀត Real Madrid នឹងប្រកាសអំពីការផ្ទេរ របស់ Gareth Bale ហើយ ។

/ប៉ុន្មានថ្ងៃមុន ក្នុងពេលដែលក្រុម Real Madrid ធ្វើការផ្សព្វផ្សាយឯកសណ្ឋានបើករដូវកាលនោះ គេមិនបានឃើញលេខ ១១ ត្រូវគេបង្ហាញឡើយព្រោះ Real Madrid កំពុងរង់ចាំមើលលទ្ធផលចំលើយ ថាតើ Gareth Bale អាចចាកចេញពីក្លឹប Tottenham មក Real Madrid បានឬទេ ?

/គួរបញ្ជាក់ផងដែរថា Real Madrid ធ្លាប់បានបោះទុនដេញថ្លៃយក Gareth Bale ២ ដងរួចមកហើយដោយលើកទីដំបូងគឹ ៨៥ លានផោន បន្ទាប់មកទៀតគឺជិតដល់ ១០០ លានផោនឯណោះតែខាងក្រុម Tottenham មិនទាន់បានផ្តល់ចំលើយច្បាស់លាស់ឡើយ យើងនឹងចាំមើលលទ្ធផលចំលើយចុងក្រោយ ទាំងអស់គ្នាដែលអាចដឹង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៀត ៕

 

ដោយ ៖ កុសលប្រភព ៖ k14