តំបន់ជនបទ ដែលមានទេសភាពស្រស់បំព្រង រួមជាមួយនឹងការអភិរក្សហេដ្ឋារចនាសម្ព័ន្ធបានល្អគឺ Huizhou។ តំបន់នេះគឺពិតជាមានភាពល្បីល្បាញនៅប្រទេសចិន។

អ្វីដែលធ្វើឲ្យតំបន់នេះមានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរ  គឺទេសភាព  និងរចនាបទស្ថាបត្យកម្មដែលខុសពីជនបទដទៃ។ រចនាបទប្លែកៗទាំងនោះមានដូចជា អគារភ្លោះដែលការពារភ្លើងឆេះ    ដំបូលផ្ទះពណ៌ខ្មៅដែលដែលសង់ជាជំរាល ងាយស្រួលដល់អ្នកភូមិក្នុងការប្រមូលទឹកភ្លៀង និងការរចនាបង្អួចផ្ទះមានភាពតូចចង្អៀតសំរាប់ការពារចោរលួច និងសំរាប់ការពារភរិយាពីការលួចចេញទៅមានសហាយ។

ភ្ញៀវទេសចរអាចមកកំសាន្តមើលការសំដែងហ៊ី  មើលរូបនាគបុរាណនិងទិដ្ឋភាពស្រស់បំព្រងរបស់ដើមឈើ និងផ្កាភ្ញីទាំងឡាយអមនៅតាមផ្លូវទៀតផង៕

width=435

width=437

width=443

ដោយ៖ តុលា

ប្រភព៖ bbc