រដ្ឋាភិបាល​ប្រេស៊ីល​ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​​ទី​​១៩ មករា ចំនួន​អ្នកស្លាប់​​​ដោយសារ​​គ្រោះទឹក​ជំនន់ និងការ​បាក់ដី​​នៅក្នុងប្រទេស​កើនឡើង​​ដល់ជាង​​៧០០​នាក់​ហើយ ។ ​ឧទ្ធម្ភាគចក្រ​​​បាន​ជួយ​សង្គ្រោះ​​​មនុស្ស​​​១៨​នាក់ នៅ​រដ្ឋ​​​រីយ៉ូ​ដឺហ្សា​​ណេរ៉ូ ក្រោយពី​ការធ្លាក់​​ភ្លៀង​​​បង្ក​ឱ្យមាន​គ្រោះ​ទឹក​ជំនន់ និង​​​​ការបាក់ដី​នៅ​តំបន់ភ្នំនៃ​រដ្ឋ​​នេះ។ ប៉ុន្តែ​ក្រុម​​អ្នកជួយសង្គ្រោះ​​មិនអាច​ទៅ​ដល់​តំបន់​​ដែលរង​គ្រោះធ្ងន់ធ្ងរ​​បំផុត​​នៅឡើយ​ ។# នាយកដ្ឋាន​​​ឧតុនិយម​​ប្រេស៊ីល​បានព្យាករណ៍​​​ថា ភ្លៀង​នឹង​បន្តធ្លាក់​​​រយៈ​ពេល​ច្រើនថ្ងៃ​ទៀត ​នៅ​តំបន់​​ដែល​រងគ្រោះ​​ដោយទឹកជំនន់​រួច​ហើយ។#យោងតាម​​តួលេខ​ដែលចេញផ្សាយ​​នៅថ្ងៃ​ទី​១៩ មករា ថា ​ចំនួន​អ្នក​ស្លាប់​​ដោយសារ​ការ​បាក់​ដី​​ និងគ្រោះទឹកជំនន់​នោះកើនឡើង​ដល់​៧១០​នាក់ ។#អាជ្ញាធរ​ប្រេស៊ីល​​រងការរិះគន់​យ៉ាង​ធ្ងន់ធ្ងរ​​​ពី​បទ​​មិនរៀបចំផែនការ​​ទប់ទល់​​គ្រោះ​មហន្ត​រា យ៕