អ្នកគ្រប់គ្រងក្រុម Manchester City គឺលោក Mancini បានផ្លាស់ប្តូរការសម្រេចចិត្តថាមិនលក់ កីឡាករ Balotelli វិញក្រោយពីកីឡាករនេះបានជួយក្រុមរបស់ខ្លួនទទួលបានជ័យជំនះលើក្រុម Wigan ក្នុងលទ្ធផល 2-0 ។

width=470

តាមប្រភពពត៌មានលើមុនបាននិយាយថា Balotelli នឹងត្រូវលក់ចេញទៅកាន់ Serie A វិញព្រោះ តែការលេងមិនបានល្អរបស់លោកក្នុងរដូវកាល Premier league។

នៅពេលត្រូវបានចោតសួរថា នឹងត្រូវលក់ Balotelli នៅខែមករានេះមែនទេ លោក Mancini បាន មានប្រសាសន៍ថា “ទេ ខ្ញុំសប្បាយចិត្តណាស់ដែល Balotelli បានប្រឹងប្រែងលេងបានល្អវិញ ហើយ នេះគឺជាគ្រាប់បាល់សុតបញ្ចូលទីទីមួយរបស់ Balotelli ដែលមានសារៈសំខាន់បំផុត”៕

ដោយ៖ តុលា ប្រភព៖ bbc