នៅលើគេហទំព័រ Yamaha នៅប្រទេសថៃ បានចេញផ្សាយរូបថត និងព័ត៌មានជាផ្លូវការអំពីម៉ូតូ scooter ដែលប្រើប្រាស់ម៉ាស៊ីនបូមសាំងអេឡិចត្រូនិច។
Yamaha Mio 125i (ឈ្មោះនៅថៃ) ឬ Yamaha Xeon នៅ Indonesia នឹងត្រូវបានផលិតក្នុងមួយខែៗ ចំនួន ១១,០០០គ្រឿង។ យោងតាមទំព័រ Yamaha នៅប្រទេសថៃ ម៉ូតូនេះ ហាក់ដូចជាមានពីរប្រភេទ គឺ GTX និង RR ។
ម៉ូតូ scooter ខាងលើនេះ បំពាក់ដោយម៉ាស៊ីន 4-stroke, SOHC 2-Valve និងប្រព័ន្ធបូមសាំងអូតូ YMJET-FI ។
Yamaha Mio 125i ប្រើប្រាស់គ្រោងឆ្អឹងធ្វើពីដែកថែប។ ម៉ូតូនេះមានប្រវែងសរុប 1.855 mmទទឹង 700 mm និងកំពុស់ 1.070 mm ។ ធុងសាំងមានចំណុះ 3,8 លីត្រ។
បើធៀបជាមួយនឹងសេរី ដែលប្រើប្រាស់ប្រព័ន្ធ carburetor ម៉ូតូ Yamaha Mio 125i នេះ មានធុងសាំងតូចជាង (3,8លីត្រ ធៀងនឹង 4,1 លីត្រ)។
បច្ចុប្បន្ន ចំពោះតម្លៃរបស់ម៉ូតូ Yamaha Mio 125i នេះ មិនទាន់ត្រូវបានគេប្រកាសឱ្យដឹងនៅឡើយ។







ដោយ ៖ សីហាប្រភព ៖ Yamaha