Wave 110i របស់ Honda នៅតែស្ថិតនៅលើកំពូលគេនៃតារាងស្ដីពីកំពូលម៉ូតូទាំង ១០ ដែលលក់ដាច់បំផុតនៅប្រទេសថៃ ក្នុងខែសីហា ឆ្នាំ ២០១២។

ម៉ូតូដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសថៃ ក្នុងខែសីហា គឺ Honda Wave 110i ដោយមាន៥៤,៦៦០គ្រឿងត្រូវបានលក់ចេញ។ ចំណែកចំណាត់ថ្នាក់លេខពីរ ក៏បានទៅលើ Honda គឺម៉ូតូ Scoopy i ដោយលក់ចេញបាន ២៧,២៩៩គ្រឿង។

បើទោះជាបានកាត់បន្ថយចំនួន ដោយសារតែអាកាសធាតុមិនល្អ ប៉ុន្ដែ ម៉ូតូរបស់ក្រុមហ៊ុន Honda ត្រូវបានគេមើលឃើញថា ទទួលបានការពេញនិយមច្រើនជាងគេក្នុងប្រទេសថៃ ខណៈដែលចំណាតថ្នាក់ កំពូលទាំងបី ក្នុងបញ្ជី Top 10 ស្ដីពីម៉ូតូ សម្រាប់ខែកក្កដា និងខែសីហា បានទៅលើក្រុមហ៊ុននេះ៕
បញ្ជីកំពូលម៉ូតូលក់ដាច់បំផុតនៅប្រទេសថៃប្រចាំខែសីហា ៖
| ខែសីហា |
ខែកក្កដា |
ម៉ូតូ |
ចំនួនបានលក់ចេញក្នុងខែសីហា
|
ចំនួនបានលក់ចេញចាប់ពីខែមករា ដល់ខែសីហា |
| 1 |
1 |
Honda Wave 110i |
54,660 |
455,027 |
| 2 |
2 |
Honda Scoopy i |
27,299 |
227,095 |
| 3 |
3 |
Honda Click 125i |
20,360 |
139,725 |
| 4 |
4 |
Yamaha Fino |
16,068 |
163,606 |
| 5 |
5 |
Honda Wave 125 |
13,269 |
96,255 |
| 6 |
6 |
Yamaha Spark |
6,407 |
54,227 |
| 7 |
7 |
Yamaha Filano |
5,330 |
38,819 |
| 8 |
8 |
Suzuki Smash 110 |
4,296 |
38,095 |
| 9 |
10 |
Yamaha TTX |
3,786 |
17,433 |
| 10 |
9 |
Yamaha Mio |
3,754 |
37,763 |
ដោយ ៖ សូរីយ៉ាប្រភព ៖ VE