រដ្ឋាភិបាលស្រីលង្កានឹងសិក្សាលើការហាមឃាត់ស្លៀកសំពត់ខើចខ្លីតាមសំណើរបស់គណៈប្រតិភូផ្ស េងៗ ។#រដ្ឋាភិបាលស្រីលង្កាប្រកាសកាលពីថ្ងៃទី៣ មករា ថា ខ្លួនចង់ហាមឃាត់ការស្លៀកសំពត់ខើចខ្លី ។ ក្នុងប្រទេសដែនកោះនេះនៃមហាសមុទ្រឥណ្ឌា ប្រធានាធិបតីលោកម៉ាហ៊ីនដា រ៉ាចា ប៉ាកសេ បានធ្វើយុទ្ធនាការជាច្រើនលើកទឹកចិត្តដល់ការឈប់ជក់បារី ឬថ្នាំជក់ ព្រមទាំងការផឹកស្រា។ លោកក៏បានអះអាងជាថ្មីផងដែរ ឱ្យដកចេញរាល់ការផ្សាយពាណិជ្ជកម្មដែលបង្ហាញនារីវ័យក្មេងៗស្លៀកសំពត់ខើចខ្លីជ្រុ ល ។#ចំណែកលោកនីម៉ាល់ រូបាស៊ិញហេ រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការវប្បធម៌វិញ ថ្លែងថា លោកបានទទួលគណៈប្រតិភូទាំងឡាយដែលស្នើឱ្យហាមឃាត់ការស្លៀកសំពត់ខើចជាសាធារណៈ ។#ការប្រគំតន្ត្រីមួយត្រូវបានលុបចោលរួចហើយ កាលពីឆ្នាំទៅមិញ ពីព្រោះស្ត្រីតារាចំរៀងមួយរូបរបស់ក្រុមតន្ត្រី R’NB ព្រមទាំងនារីវ័យក្មេងៗស្លៀកពាក់ខើចបំផុតរាំនៅមុខព្រះពុទ្ធបដិមាមួយអង្គ ៕