ថ្មីៗនេះតអង្គ X-Man លោក Hugh Jackman បានធ្វើដំណើរទៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយរឿងថ្មីគឺ X-Man : Wolverine ហើយក៏បានចូលរួមក្នុងកមុ្មវិធី Star King របស់ទូរទស្សន៍កូរ៉េបានជួបជាមួយស្រីស្អាត SISTAR ។
ពេលពិធីករសួរទៅ Hug Jackman ថាបានស្គាល់ និងដឹងអ្វីអំពីក្រុមចំរៀង SÏSTAR ទេ? លោកក៏បានហើយឈ្មោះ Soyu យ៉ាងច្បាស់បានន័យថា គាត់ពិតជាស្គាល់ SISTAR បានច្បាស់មែន ។Hugh Jackman ក៏បានបញ្ចេញបញ្ចូល កាយវិការកំប្លុកកំប្លែង ដោយនិយាយថា បើសិនជាអាចលោកចង់ធ្វើជាសមាជិកទី ៥ របស់ក្រុម SISTAR ធ្វើអោយតារាកិត្តិយស្តនៅទីនោះ និងទស្សនិកជន ទប់សំណើចមិនបាន ។ មិនត្រឹមតែប៉ុណ្ណោះ Hugh Jackman ក៏បានរាំតាម SISTAR ផងដែរក្នុងនោះក៏មានក្បាច់ គ្រវីចង្កេះ និង Gangnam Style បើទស្សនិកជនមិនបានទស្សនា ច្បាស់ជាស្តាយក្រោយ ។
ថ្មីៗនេះ ក្រុមចំរៀងនារី SISTAR ក៏ទើបតែបញ្ចប់នៅការផ្សព្វផ្សាយបទថ្មី Give It To Me ដែលទទួលបានផលវិជ្ជមានជាច្រើន ធ្វើអោយឈ្មោះរបស់ពូកគេ កាន់តែល្បីទៅៗ ៕
ដោយ ៖ លីលីប្រភព ៖ allkpop