ព័ត៌មានអន្តរជាតិ  ៖​​​  ​ បុរសរោគចិត្តម្នាក់  ខណៈដៃប្រដាប់ទៅដោយកាំបិទនោះ ត្រូវបានរកអោយឃើញថា បានបើកការវាយប្រហារទៅលើក្រុមមនុស្សដែលជាអ្នកថ្មើរជើង ស្លាប់រហូតដល់ទៅបីនាក់   កាលពីព្រឹកថ្ងៃទី ២៩ កក្កដា  កន្លងទៅនេះ នៅឯផ្លូវ Tianbei ស្រុក Luohu ក្រុង     Shenzhen  ខេត្ត  Guangdong ប្រទេសចិន  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=440

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ គូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាបុរសរោគចិត្តម្នាក់នោះ មាននាមត្រកូល  He  វ័យ ៤០ ឆ្នាំ  ជាពលរដ្ឋរស់នៅក្នុងខេត្តមួយនេះ ។

នាវេលាព្រឹកថ្ងៃទី ២៩ កក្កដា វេលាម៉ោងប្រមាណជាង ៩ និង ៤៥ នាទីព្រឹកនោះ គេឃើញបុរសរោគចិត្តរូបនេះ បានរត់ចូលទៅ ក្នុងហាងគ្រឿងទេសមួយកន្លែង  បន្ទាប់ពីទាញបានកាំបិទហើយនោះ គាត់ក៏បានបើកការវាយប្រហារយ៉ាងកម្រោលតែម្តង ដោយបានសម្លាប់មនុស្សដល់ទៅ ៣ នាក់​  ស្លាប់ភ្លាមៗនៅនឹងកន្លែង  ស្របពេលដែល ៥  នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល។

width=433

គួររំឭកផងដែរថា     បន្ទាប់ពីបានធ្វើអោយខ្លួនឯងរងរបួស ដែរនោះ  មួយរំពេចក្រោយមកក្រុមមន្រ្តីប៉ូលីសប្រចាំតំបន់ក៏បានចុះទៅដល់កន្លែងកើតហេតុ ពោលគឺចុះធ្វើការអន្តរាគមន៍    ដោយចាប់ឃាត់ខ្លួនបុរសរោគចិត្តរូបនោះ  យកទៅធ្វើការឃុំឃាំង ដោយរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ចងចាំ ៖ សុវត្ថិភាពជាចម្បង គួរណា មានការប្រុងប្រយ័ត្នអោយបានខ្ពស់ បើទោះជាទីដល់ទីណាក៏ដោយ ទើបជាការប្រសើរ៕

 

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន