ក្រុមសិទ្ធិមនុស្សបានទទូចសុំឱ្យរដ្ឋាភិបាលហៃទីចាប់ខ្លួន និងកាត់ទោសលោក Jean Claude Duvalier អតីតប្រធានាធិបតីហៃទីពីបទចាប់រំលោភ ដែលលោកប្រព្រឹត្តអំឡុងពេលលោកកាន់តំណែងប្រធានាធិបតីចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៨៦ ។ លោក Duvalier ទើបវិលត្រឡប់ទៅកាន់ប្រទេសហៃទីវិញកាលពីថ្ងៃទី១៧ មករា ក្រោយពីរស់នៅនីរទេសក្នុងប្រទេសបារាំងអស់រយៈពេលយ៉ាងយូរ ដែលការវិលត្រឡប់ចូលស្រុកវិញរបស់លោកនេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះធ្វើឡើងដោយមិនបានគ្រោងទុកជាមុន ។#លោក Duvalier ក៏ប្រឈមមុខនឹងការចោទប្រកាន់មួយចំនួនទៀតផងដែរពីបទពុករលួយពីបទគាបសង្កត់ និងពីបទរំលោភបំពានសិទ្ធិមនុស្សក្នុងអំឡុងពេលនៃការកាន់អំណាចរបស់លោក ។#លោក Duvalie ឡើងកាន់តំណែងប្រធានាធិបតីហៃទី តាំងពីលោកមានអាយុ១៩ឆ្នាំ មកម៉្លេះ ដោយបន្តតំណែងពីឪពុករបស់លោក ។#ក្នុងអំឡុងពេលនៃការគ្រប់គ្រងប្រទេសហៃទី លោក Duvalier ដូចឪពុកលោកដែរ គឺពឹងផ្អែកលើកងសេនាជនដ៏សាហាវ ដែលគ្រប់គ្រងប្រទេសហៃទី ដោយការប្រើអំពើហិង្សា និងការបំភិតបំភ័យ ។#ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្ស លោក Jose Miguel Vivanco និយាយថា ការវិលត្រលប់ទៅកាន់ប្រទេសហៃទីវិញរបស់លោក Duvalier គឺត្រូវប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌សំរាប់ទង្វើរបស់លោក ។#លោក Javier Zuniga ទីប្រឹក្សាពិសេសរបស់អង្គការលើកលែងទោសអន្តរជាតិនិយាយថា អំពើចាប់រំលោភរបស់លោក Duvalier គឺស្មើនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដូច្នេះប្រទេសហៃទីមានសិទ្ធិកាត់ទោសលោក ៕