ព័ត៌មានបច្ចេកវិទ្យា ៖ ស្មាតហ្វូន Windows Phone 8 ដែលមានឈ្មោះថា Ascend W1 របស់ក្រុមហ៊ុន Huawei ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯ CES 2013 ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្ដីអំពីផលិតផលបច្ចេកវិទ្យាដ៏ធំជាងគេលើពិភពលោក។
គួរបញ្ជាក់ផងដែរថា Ascend W1 ដែលប្រតិបត្តិការដោយ Windows Phone 8 នេះ ត្រូវបានរកអោយឃើញថាមានភាពទាក់ទាញជាមួយនឹងរូបរាងថ្មី ពោលគឺវាមានទំអេក្រង់ 4 WVGA (480 x 800) IPS LCD , កម្រាស់ 10.5 mm , dual-core 1.2 GHz , Adreno 305 GPU និងកាម៉េរ៉ា5 MP។

ប្រភពដដែលបានបន្ថែមថា ស្មាតហ្វូនប្រភេទនេះ នឹងមានលក់នៅលើទីផ្សារប្រទេសចិន និងរុស្សីអំឡុងខែមករានេះ ស្របពេលដែលភាគខាងលិចអឺរ៉ុប ក៏ដូចជា សហរដ្ឋអាមេរិកនឹងទៅដល់នាខែក្រោយ។ ដោយឡែក មកទល់នឹងពេលនេះតម្លៃរបស់វាមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។
អ្វីដែលរឹតតែពិសេសនោះ គឺថា ថ្ម Ascend W1 stand-by បានដល់ទៅ ៤៧០ ម៉ោងឯណោះ ខណៈពេលដែលវាត្រូវបានបំពាក់នូវបច្ចេកវិទ្យាសន្សំសំចៃថ្ម បានដល់ទៅ៣០ ភាគរយអំឡុងពេលកំពុងប្រើប្រាស់។ ស្មាតហ្វូនស៊េរីនេះ មាន ៣ ពណ៌ នោះគឺ ពណ៌ក្រហម ពណ៌ខៀវ និងពណ៌សខ្មៅ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena