Manchester City មកដល់ឆ្នាំ ២០១៣ នេះគឺជាឆ្នាំលាភរបស់គេហើយដែលទំនាយរបស់អ្នកគ្រប់គ្នាដែលគេទាយទុកថា ManCity មិនដែលឈ្នះ Arsenal ត្រូវបានបញ្ចប់ដោយសារការប្រកួតកាលពីយប់មិញនេះ។ការប្រកួតកាលពីយប់មិញនេះបានបញ្ចប់ទៅជាមួយលទ្ធផល ២-០ ដែល ManCity បានយកឈ្នះArsenal នៅលើទឹកដីរបស់ Arsenal ផ្ទាល់តែម្ដង។ ក្នុងរយៈពេលជាង ៣៧ ឆ្នាំកន្លងមកហើយដែលក្រុម ManCity មិនដែលបានយកឈ្នះក្រុម Arsenal ទាល់តែសោះ ប៉ុន្តែក្នុងការប្រកួតកាលពីយប់មិញនេះ ManCity បានបំពេញបំណងរបស់ខ្លួនបានសម្រេចតាមរយៈថ្វីជើងរបស់ MILNER នៅនាទីទី ២១ និង DZEKO នៅនាទីទី ៣២។តែយ៉ាងណាការប្រកួតកាលពីយប់មិញនេះ វាហាក់ដូចជាសំណាងមិនល្អមួយសម្រាប់ក្រុម Arsenalដែលកីឡាករក្រុមនេះហាក់បីដូចជាមានបញ្ហាជាមួយអាជ្ញាកណ្ដាលលោក Mike Dean ដែលសម្រេចមិនទទួលយកការស៊ុតបញ្ចូលទីរបស់ KOSCIELNY នៅនាទីទី ១០៕

ដោយ៖ ផានិតប្រភពពី៖ Skysport