អង់គ្លេស៖ បើតាមការអោដឹងពីសារពត៌មាន ក្នុងស្រុកនៃរដ្ឋ Cumbria ប្រទេសអង់គ្លេស បានអោយដឹងថា កាលពីម្សិលមិញនេះ ផ្ទះដ៏ធំមួយខ្នងក្នុងរដ្ឋ​ Cumbria ត្រូវបានទឹកជំនន់គួចយកតាមទឹក យ៉ាងងាយស្រួលដូចស្លឹកឈើអញ្ចឹង។

width=455

តាមប្រភពខាងលើបានអោយដឹងថា ផ្ទះមួយខ្នងដ៏ធំនេះ គឺស្ថិតនៅតាមដងស្ទឹង Ehenតំបន់Egremont រដ្ឋ Cumbri ប៉ែកខាងលិចប្រទេសអង់គ្លេស។ ម្ចាស់ផ្ទះនេះ គឺលោក​ Belinda Tylorមានវ័យ ៤៩ ឆ្នាំ បាននិយាយថា នៅពេលដែលឃើញទឹកជំនន់ ចេះតែកើនខ្លាំងឡើងៗ គាត់ និងគ្រួសារ បានសម្រេចចិត្ដ ទៅសម្រាកនៅសណ្ឋាគារបណ្ដោះអាសន្នសិន។ គាត់បានបន្ដថា ត្រឹមតែមួយយប់ ទឹកជំនន់ក៏បានវាយផ្ទះរបស់គាត់ បាត់អស់ពាក់កណ្ដាល។

width=455

ទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់រលំផ្ទះ ដោយសារទឹកជនន់នេះ មិនបានអោយមនុស្សណាម្នាក់រងរបូស ឬស្លាប់ឡើយ។ ស្របជាមួយគ្នានេះដែរ អាជ្ងាធរក្រុង Cumbriaក៏សន្យាថា នឹងជួយចេញសង នូវការខូចខាតនេះផងដែរ៕

 

ដោយ៖ រក្សាប្រភព៖ dailymai