Orsos គឺជាឈ្មោះកោះមួយដ៏ស្រស់ស្អាត ធ្វើដោយមនុស្ស ដែលមានតំលៃ ៦,៥លានដុល្លារកោះនេះត្រូវបង្កើតឡើង សំរាប់ក្រុមមហាសេដ្ឋីមកកំសាន្ត និងសំរាកលំហែកាយ។

កោះ Orsos មានទំហំ ២០ម៉ែត្រ x ៣៧ម៉ែត្រ ដោយមិនមានប្រើម៉ាស៊ីនទេ ប៉ុន្តែ វាអាចធ្វើដំណើរទៅគ្រប់ទីកន្លែងតាមបំណងរបស់អ្នក។

កោះនេះ មានកន្លែងទទួលភ្ញៀវ និងកន្លែងសំរាក ជាមួយនឹងបរិយាកាសដ៏ប្រណិតគួរឱ្យចង់រស់នៅ និងកំសាន្ត។ ជាពិសេស កោះនេះមានបំពាក់ជាមួយនឹង បន្ទះពន្លឺព្រះអាទិត្យដែលអាចបង្កើតបានជា ថាមពលអគ្គិសនី សំរាប់ប្រើប្រាស់នៅលើកោះនេះ៕






ដោយ៖ វណ្ណៈប្រភព៖ enpundit