អាមេរិក៖ រថយន្ដនីសាន់ Leaf ជាប្រភេទរថដែលត្រូវបានផលិត នៅក្នុងក្រុមហ៊ុន Auto Nissan នៃសហរដ្ឋអាមេរិក។ តាមការអោយដឹងពីក្រុមហ៊ុន កាលពីថ្មីៗនេះថា ក្នុងឆ្នាំ​២០១២កន្លងមកនេះ រថយន្ដនេះ ហាក់បីដូចជាមាន ការគ្រាំទ្រច្រើន ពីសំណាក់បងប្អូនអតិថិជន ពោលគឺ ក្នុងនៅក្រុង និងក្រៅប្រទេសផងដែរ។

width=458

ក្រុមហ៊ុនបានបន្ថែមថា ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្ដអាចលក់បានដល់ទៅ ២០,០០០ គ្រឿង និងជាឧទាហរណ៍ ក្នុងខែឧសភា ឆ្នាំ ២០១២ រថយន្ដអាចលក់បានដល់ទៅ ២,៦១៣ គ្រឿងឯណ្ណោះ។

width=457

ប្រភពពីអតិថិជន បានអោយដឹងថា គេនិយមចូលចិត្ដ រថយន្ដនេះ ព្រោះរថយន្ដមានរាងទ្រវែង មាំ មានគ្រប់ពណ៌ និងកម្លំាងម៉ាស៊ីនខ្លាំង ដែលមានសុវត្ថិភាពល្អ ក្នុងការបើកបរទាំងផ្លូវឆ្ងាយ និងជិត។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារខ្លួនរថយន្ដនេះ វែង និងខាងក្នុងលំអទៅដោយ កៅអីអង្គុយប្រណិតនោះ គេតែងតែហៅឈ្មោះវាថា រថយន្ដសណ្ឋាគារ។នេះជាវីដូអីក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ វត្ដីប្រភព៖ carmagezine