ខ្មាន់កាំភ្លើងរបស់ក្រុមបះបោរ ខ្លាតាមិល ដែលចាញ់សង្គ្រាមនៅ Sri Lanka នាំគ្នាបោះបង់អាវុធដើម្បីចូលធ្វើការអោយក្រុមហ៊ុនមួយដែលផលិតអាវរឹបទ្រូង និងសម្ភារៈកីឡា។

MAS ដែលជាក្រុមហ៊ុនមួយនៅ Sri Lanka កំពុងសាងសង់រោងចក្រចំនួនពីរ ក្នុងតំបន់ Killinochi ដែលរោងចក្រនេះនឹងផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារៈទៅអោយបណ្ដាក្រុមហ៊ុនធំៗនៅអឺរ៉ុប។ក្រុមហ៊ុន MAS កំពុងប្រកាសជ្រើសរើសកម្មករ កម្មការិនីជាច្រើនពាន់នាក់ ដែលជាអតីតសមាជិករបស់ក្រុមបះបោរ ខ្លាតាមិល នៅក្នុងតំបន់ Killinochi ដែលធ្លាប់ជាទីក្រុងនយោបាយមួយរបស់កងកម្លាំងបះបោរខ្លាតាមិល (LTTE)។

width=461

រដ្ឋាភិបាល Sri Lanka  បានចំណាយប្រាក់ជាង ១,១ពាន់លានដុល្លារ ដើម្បីវិនិយោគនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសនេះ ចាប់តាំងពីសង្គ្រាមស៊ីវិល បានបញ្ចប់កាលពីឆ្នាំ ២០០៩។ Namal Rajapaksa កូនប្រុសរបស់ប្រធានាធិបតី Sri Lanka ត្រូវបានប្រគល់តួនាទីក្នុងការអភិវឌ្ឍតំបន់ខាងលើនេះ។

សូមរំលឹកថា សង្គ្រាមដ៏បង្ហូរឈាមរវាងរដ្ឋាភិបាល Sri Lanka និងក្រុមបះបោរ LTTE បានបណ្ដាលអោយមានមនុស្សស្លាប់ប្រមាណជា ៤០,០០០នាក់ និងបង្កអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងហេត្ថារចនាសម្ព័ន្ធនានារបស់ប្រទេស។ ក្នុងអំឡុងពេលប្រយុទ្ធគ្នា គេមើលឃើញថា មេដឹកនាំធំៗរបស់ក្រុមបះបោរ ត្រូវបានគេសម្លាប់ស្ទើរតែទាំងអស់៕

 

 

ដោយ ៖ សីហាប្រភព ៖ Financial Times