ក្រោយពីបានចេញបទចម្រៀង Mariah ច្រៀងឌឺ Mariah Yaete ដែលធ្លាប់តាមរករឿងខ្លួនកាលពីចុងឆ្នាំទៅមិញនោះមក កាលពីពេលថ្មីៗនេះផងដែរ Justin Bieber បានទទួលពានរង្វាន់ក្នុងកម្មវិធីMuch Music Award កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។/ក្រោយពេលប្រកាសទទួលពាន Justin Bieber បានចុះទៅចាប់ដៃប្រិយមិត្តដែលបានចូលរួមក្នុងកម្មវិធីនោះផងដែរ តែជាការចៃដន្យមានប្រិយមិត្តស្រីម្នាក់បានចាប់កាន់ពានរង្វាន់របស់ Justin យ៉ាងស្អិតដូចតុកកែហើយមិនព្រមលែងទាល់តែសោះ ក្នុងស្ថានភាពបែបនេះ Justin Bieber គិតថានាងប្រហែលជាបុគ្គលិកពិធីការក្នុងកម្មវិធីហើយមើល ទើបប្រលែងពានរង្វាន់នោះអោយទៅនាងដោយសារតែគេគិតថាបុគ្គលិកពិធីការ នឹងយកវាត្រលប់មកអោយខ្លួនវិញនៅក្រោយឆាក។តែក្រោយមកគេដឹងខ្លួនថានារីម្នាក់នោះប្រាកដជាមិនមែនជាបុគ្គលិកពិធីការក្នុងកម្មវិធីនេះនោះទេព្រោះពេលនាងបានឃើញ Justin នាងបានស្រែកយ៉ាងខ្លាំងប្រៀបបានដូចជាប្រិយមិត្តដ៏ធំម្នាក់ដូចគ្នាក្រោយមកវាពិតជាដូចការគិតរបស់គេមែនដែលថានាងមិនមែនជាបុគ្គលិកក្នុងកម្មវិធី ហើយចំពោះពានរង្វាន់នោះនាងបានយកទៅបានទៅហើយ។ ធម្មតាចំពោះតារាចម្រៀងទោះបីជាធ្លាប់ទទួលបានពានរង្វាន់រាប់មិនអស់ក៏ដោយក៏ ពានរង្វាន់ទាំងអស់នោះមានតម្លៃណាស់ដោយវាជាដំណាងនៃស្នាដៃក្នុងអាជីពរបស់គេ។ ដូចនេះហើយ Justin កំពុងតែតាមដានស្វែងរកនារីម្នាក់នោះហើយសន្យាថានឹងអោយនាងនូវពានរង្វាន់ចម្លងដែលមានឈ្មោះរបស់ខ្លួនវិញជាថ្នូរនឹងពានរង្វាន់ដើម៕

ដោយ៖ ម៉ូនីកាប្រភពពី៖ Chinadaily