ប្រធានាធិបតីរូស៊ីលោក Dmitry Medvedev នៅក្នុងថ្ងៃនេះបានសំដែងនៅការចូលរួមរំលែក
ទុក្ខទៅលើការស្លាប់របស់លោក Steve Job តាមរយះ Twitter របស់ព្រះរាជវាំងនៅទីក្រុង
មូស្កូ។

លោកបានសរសេរថា មនុស្សដូចលោក Steve Job បានផ្លាស់ប្តូវពិភពលោករបស់យើង។ ខ្ញុំបានធ្វើលិខិតរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់លោកនិងអ្នកទាំងអស់ដែលពេញចិត្ត
នឹងបញ្ញានិងគំនិតឆ្នៃប្រឌិតរបស់លោក។
Dmitry បានជួបជាមួយនិងលោក Job នៅក្នុងពេលដែលលោកធ្វើដំណើរទស្សនៈកិច្ចទៅ
កាន់ Silicon Valley កាលពីខែមិថុនា ឆ្នាំ២០១០។ នៅពេលនោះលោក Job បានបង្ហាញ
Dmitry អំពីដំណើរការរបស់ Apple គឺជា Iphone 4 នៅបច្ចុប្បន្ននេះឯង៕
លោក Job ដែលជា CEO របស់ Apple បានស្លាប់នៅក្នុងអាយុ ៥៦ឆ្នាំ នៅក្នុងថ្ងៃពុធ
ម្សិលមិញបន្ទាប់ពីមានជំងឺមហារីករយះពេល៧ឆ្នាំកន្លងមក៕

ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា