ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយដែលបានបញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។
តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S ហើយស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗដូច្នេះដែរ។
ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត
អក្សរ C ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ Color ដែលចង់បញ្ជាក់ថា នេះគឺជា iPhone ដំបូងគេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស និងខ្មៅ ដូច iPhone បច្ចុប្បន្ននោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ Cគឺជាពាក្យកាត់នៃពាក្យ cheap (តំលៃថោក)។

ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រ
ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរតែទាំងអស់កាលពីពេលមុនៗ បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល 350 USD គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕
ដោយ៖ សិលាប្រភព៖ VReview