តារាល្បីៗរបស់ហូលីវូដមួយចំនួនបានបញ្ចេញមតិរបស់ខ្លួនចំពោះការស្រឡាញ់ភេទដូចគ្នាតាមរយះបទសំភាសន៍ខាងក្រោម ៖-Madona ជាតារាមួយដួងដែលតែងតែសំដែងការគាំទ្រចំពោះការស្រឡាញ់ភេទដូចគ្នាថ្មីៗនេះនាងបាននិយាយ វាពិតជាមានភាពអយុត្តិធម៌ណាស់ ចំពោះពួកគេព្រោះយើងអាចជ្រើសរើសការស្រឡាញ់បានហេតុអ្វីពួកគេមិនអាចជ្រើសរើសបាន?
-Christina Aguilera មិនត្រឹមតែមានចំរៀងដែលនិយាយពីអ្នកល្បីដែលស្រឡាញ់ភេទដូចគ្នានោះទេនាងក៏មានមិត្តភក្តិជាអ្នកស្រលាញ់ភេទដូចគ្នាដែរ នាងនិយាយថា វាពិតជាគ្មានភាពស្មើគ្នាសោះ ព្រោះការរៀបការជាការប្រារព្ធពិធីដែលធ្វើឡើងសំរាប់អ្នកដែលស្រឡាញ់គ្នាមិនមែនសំដៅទៅលើភេទនោះទេ ។
-Kim Kardashian បានគាំទ្រនឹងសរសើរទៅលើការលើកឡើងរបស់ប្រធានាធិបតី Obamaដែលបានគាំទ្រការរៀបការភេទដូចគ្នាព្រោះអាម៉េរិចមិនដែលមានប្រធានាធិបតីណាម្នាក់និយាយអំពីរឿងទាំងនេះទេ ។
-Lady Gaga និយាយថា បើអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចរៀបការបានចឹងមនុស្សធម្មតាក៏មិនអាចរៀបការបានដែរព្រោះមនុស្សមានសិទ្ធស្មើរគ្នា ។
-Britney Spears និយាយថា ស្រឡាញ់គឺស្រឡាញ់មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធក្នុងការធ្វើអ្វីមួយដើម្បីអោយខ្លួនឯងបានក្តីសុខ ។
-Jay Z អ្នកចំរៀងរ៉េបដ៏ល្បីនេះបានប្រាប់ CNN ថាមនុស្សទាំងអស់មានសិទ្ធជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ ប្រសិនបើអ្នករឿសអើងលើមនុសស្រឡាញ់ភេទដូចគ្នាចឹងវាក៏ដូចជាអ្នកកំពុងរើសអើងជនជាតិស្បែកខ្មៅអញ្ចឹងដែរ ៕
ដោយ ៖ លីលីប្រភព ៖ k14