ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៤៤ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម ក្នុងនោះរួមមានក្មេងតូច ៣ រូបផងដែរ  បន្ទាប់ពីរថយន្តប៊ើសមួយគ្រឿង  បោលចូលធ្លាក់ជ្រោះជ្រៅ មានជម្រៅដល់ទៅ    ២០០  ម៉ែត្រ  កាលពីវេលាព្រឹកថ្ងៃច័ន្ទម្សិលមិញ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស reuters ។

width=459

យ៉ាងណាមិញ   បើតាមការអោយដឹង   ពីក្រុមភ្នាក់ងារជួយសង្រ្គោះ  បានអះអាងអោយដឹងថារថយន្តប៊ើសមួយគ្រឿងនេះ  បានបើកធ្លាក់ពីផ្លូវហាយវេ  ចូលទៅក្នុងជ្រលងជ្រោះជ្រៅ ខណៈករណីដែលជាសោកនាដកម្មខ្លោចចិត្តមួយនេះ បានកើតឡើងចម្ងាយប្រមាណជាង ៦០ គ.មពីទីក្រុង Guatemala សធារណរដ្ឋ Guatemala ។

width=458

ដោយឡែក     ប្រភពសារព័ត៌មានដដែលបន្ថែមថា  មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជិវិតប៉ុណ្ណោះទេ តែនៅក្នុងនោះ ៤០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។     គួររំឭកផងដែរ  មូលហេតុដែលនាំអោយកើតមានឡើងនូវសោកនាដកម្មមួយនេះ     មិនទាន់បានដឹងនៅឡើយនោះទេ  ខណៈការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ តែអ្វីដែលបានដឹងនោះគឺ រថយន្តក្រុងមួយនេះ ផ្ទុកមនុស្សលើសចំណុះ។

width=454

ផ្ទុយទៅវិញ បើយោងតាសម្តីលោក Sergio Vasquez  ជាអ្នកជួយសង្គ្រោះស្ម័គ្រចិត្តអោយដឹងថា មនុស្ស ៣៨ នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះរួមមានទារកតូច និងស្រ្តីផងដែរ ខណៈ ៦ នាក់ផ្សេងទៀត បានស្លាប់ជាបន្តបន្ទាប់នៅឯមន្ទីរពេទ្យ។​  ទន្ទឹមនឹងនេះរដ្ឋាភិបាលរបស់ប្រទេស បានប្រកាសកាន់ទុក្ខ ៣ ថ្ងៃទូទាំងប្រទេស ៕

* ព័ត៌មានអន្តរជាតិ មកពីជុំវិញពិភពលោក មាននៅខាងក្រោម ៖

- ជើងហោះហើរ ក្រុងបាងកក ប្រឈមនឹងការពន្យាពេល ក្រោយយន្តហោះ ចុះចតដាច់កង់មុខ- ១៤ នាក់រងរបួស ក្រោយយន្តហោះ បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាសយានដ្ឋាន សុវណ្ណភូមិ- ប្រទះឃើញ សាកសព បាឡែនយក្ស អណ្តែតស្លាប់ លើផ្ទៃទឹក មាត់សមុទ្រ- អង់គ្លេស ជំរុញអោយ អាមេរិក វាយស៊ីរី បើទោះជាខ្លួន មិនបានចូលរួម ក៏ដោយចុះ

ដោយ ៖ រិទ្ធីប្រភព ៖ reuters