កម្មវិធីក្នុងប៉ុស្ត៍ទូរទស្សន៍ TvN កាលពីរាត្រីម្សិលមិញនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយបានណែនាំនារីម្នាក់ដែលមានជីវិតចម្លែកប្លែកគេ។ នាង Park Jung Min ដែលត្រូវបានគេដាក់ឈ្មោះក្រៅឱ្យថាជា កញ្ញា A4 នោះបានបង្ហាញខ្លួន។នាងជានារីម្នាកដែលចម្លែក មានទម្លាប់ក្នុងការហូបក្រដាសជាអាហារប្រចាំថ្ងៃ។ មនុស្សជាច្រើនហូបបាយជាអាហារជាប្រចាំ តែសម្រាប់នារីម្នាក់នេះវិញគឺអាហារជាប្រចាំរបស់នាងគឺក្រដាសដែលក្នុងនោះនាងហូបរាល់ក្រដាសទាំងអស់ មិនថាក្រដាសធម្មតា សៀវភៅ កេះ ឬសូម្បីតែក្រដាសអនាម័យក្នុងបន្ទប់ទឹក។Park បានប្រាប់ថានាងបានចាប់ផ្ដើមញាំក្រដាសជាអាហារមកច្រើនឆ្នាំមកហើយព្រោះនាងបានដឹងថាក្រដាសទាំងនោះមានអនាម័យ ហើយអាចទំពារបានយូរដូចជាស្ករកៅស៊ូហេតុនេះហើយទើបគេទម្លាប់ញាំក្រដាសមករហូតមកច្រើនឆ្នាំមកហើយ ក្នុងនោះរាល់ម្ហូបគេបានប្រើប្រាស់ក្រដាសដើម្បីញុំាជាមួយហាក់ដូចជាបាយដូចច្នោះដែរ ហើយថែមទាំងអាចយកទៅរម្ងាស់ស៊ុបបានទៀតផង៕

/

/

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14