កៅអីចម្លែក មានរូបរាងជានារីព្រលែងខ្លួនដ៏ស្រស់ស្អាតម្នាក់ បាននាំមកនូវទឹកប្រាក់ដ៏ច្រើនដល់ម្ចាស់របស់វា ក្រោយពីបាននាំទៅដាក់លក់ដេញថ្លៃ ប៉ុន្ដែស្នាដៃនេះក៏ទទួលបានការរិះគន់យ៉ាងខ្លាំងក្លាផងដែរពីក្រុមអង្គការដើម្បីសិទ្ធិស្ដ្រី។

ស្នាដៃពិសេសនេះត្រូវបានជាងចម្លាក់ជនជាតិអង់គ្លេស លោក Allen Jones ជាអ្នកធ្វើឡើង។ ស្នាដៃនេះរួមមានកៅអីមួយ និងតុមួយ ទាំងនេះសុទ្ធតែមានរូបរាងជានារីវ័យក្មេងព្រលែងខ្លួន។

ឈុតតុកៅអីនេះ ត្រូវបានលោក Allen Jones ធ្វើឡើងកាលពីឆ្នាំ ១៩៦៩ និងមានតម្លៃ ១.៥០០ផោន(២.៣០០ដុល្លារ) ប៉ុន្ដែ មកទល់ពេលនេះ វាមានតម្លៃ ៤លានដុល្លារ។

/

width=450

Allen Jones ចំណាយត្រឹមតែ ៣.២០០ដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតស្នាដៃនេះ

លោក Allen Jones មានអាយុ ៧៥ឆ្នាំ ធ្លាប់រៀននៅមហាវិទ្យាល័យវិចិត្តសិល្បៈរបស់អង់គ្លេស បានអោយដឹងថា ៖ សិល្បៈចម្លាក់សហសម័យ កាន់តែត្រូវបានគេវាយតម្លៃខ្ពស់ក្នុងរយៈពេលថ្មីៗនេះ ប្រការនេះបានធ្វើអោយច្នៃដៃរបស់ខ្ញុំលក់បានថ្លៃជាងមុន។
គួររំឭកថា កាលពីឆ្នាំ ១៩៨១ លោក Alan Bowness អគ្គនាយកសមាគមអ្នកវិចិត្រសិល្បៈជាតិរបស់អង់គ្លេស បានរិះគន់លោក Jones ​​យ៉ាងខ្លាំងក្លា ដោយសារតែបានជូនកៅអីដែលមានរូបរាងនារីវ័យក្មេងអាក្រាតកាយទៅអោយសមាគមន៍នេះ(ដែលបច្ចុប្បន្ន វាជាផ្នែកមួយនៃស្នាដៃដែលត្រូវបានលក់ដេញថ្លៃក្នុងពេលថ្មីៗនេះរបស់លោក Jones ​​)។
width=437
Jones ​​​នឹងតុពិសេសរបស់ខ្លួន
James Sevier​ អ្នកតំណាងរបស់ក្រុមហ៊ុនលក់ដេញថ្លៃ Sotheby’s ជាកន្លែងដែលបានលក់ស្នាដៃរបស់លោក Jones បានវាយតម្លៃខ្ពស់ចំពោះស្នាដៃពិសេសនេះ។
លោក James Sevier​ ថ្លែងថា ៖ បើទោះជាស្នាដៃនេះ នៅមានលក្ខណៈលេចធ្លោជ្រុលបន្ដិច ប៉ុន្ដែ មកដល់ពេលនេះ វាគឺជាស្នាដៃសិល្បៈមួយប្រកបដោយភាពទាន់សម័យជាងមុន។ ស្នាដៃនេះរបស់លោក Jones ត្រូវបានគេវាយតម្លៃខ្ពស់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ telegraph/dt