ចម្លែកៗ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមទីសាធារណៈ  ពិតជាមានភាពជ្រួលជ្រើមក៏ដូចជាភាពភ្ញាក់ផ្អើលជាខ្លាំង    ខណៈពេលដែលបានឃើញ​  សាកសពមនុស្សដេកស្លាប់ ជាប់ទៅនឹងក្រោមអាគារមួយកន្លែង នៅក្នុងក្រុង  Prague  សាធារណរដ្ឋឆែក  តែបើពិនិត្យអោយជាក់ទៅ     វាគ្រាន់តែជាការប្រឌិតឡើងពីសំណាក់វិចិត្រករ  ជនជាតិអ៊ីតាលី  ឈ្មោះ Fra Biancoshock តែប៉ុណ្ណោះ។

width=438

ជាការពិត វិចិត្រកររូបនេះ ទទួលបានភាពល្បីល្បាញជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីៗ​ ប្លែកៗបែបចម្លាក់បង្កជាការរំខាន។ យ៉ាងណាមិញ   បើយោងតាមសម្តីវិចិត្រកររូបនេះផ្ទាល់ បានអះអាងអោយដឹងថា  ជាមួយនឹងគំនិតនៃការធ្វើឡើងបែបនេះ មិនចំពោះតែការធ្វើខ្លួនឯងអោយល្បីនោះទេ តែវាគឺជាឱកាសតែមួយគត់ ដែលអាចមានទំនាក់ទំនងជាមួយនឹងក្រុមមនុស្សធម្មតា  ខណៈពេលដែលបានឃើញប្រតិកម្មភ្ញាក់ផ្អើល ក៏ដូចជា ការរំខាន ពីរបស់របរ ដែលបានបន្សល់ឡើងនៅតាមទីសាធារណ។

ហើយពួកយើងមិនទាន់ច្បាស់នៅឡើយនោះទេ  ថាតើ  ពិតជាមានពលរដ្ឋ  ក្នុងស្រុកបានទូរស័ព្ទប្តឹងប៉ូលីស   ស្តីពីហេតុការណ៍គ្រោះថ្នាក់ស្លាប់សិប្បនិម្មិតមួយនេះ  តែបើសិនណាពិតជាមានមែននោះ ពួកយើងនឹងមិនខឹងសម្បារពួកគេអ្វីនោះទេ៕

* ព័ត៌មានចម្លែកៗ គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចម្លែកៗ ៖ រក្សាទុក សាកសពកូនដល់ទៅ  ១៨ ឆ្នាំ  បំណងអោយ កូនចៅជំនាន់ក្រោយ បានឃើញ និងបានស្គាល់- បះសក់ តោកំណាច ដែលជាសត្វចិញ្ចឹម រួចចេញពីភូមិគ្រឹះ អុកឡុក ពេញក្រុង- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគចិត្ត

ដោយ ៖ ពិសីប្រភព ៖ ម៉េត្រូ