គ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេសលោក Roy Hodgson បានធ្វើការកោះហៅ Rio Ferdinandឲ្យមកចូលរួមក្រុម ដើម្បីធ្វើការហ្វឹកហាត់ត្រៀមទុកការប្រកួត ជំរុះ World Cup ឆាប់ៗនេះ។លោក Roy Hodgson បានប្រាប់ថាកីឡាករ Rio Ferdinand នឹងវិលមកចូលរួមការហ្វឹកហាត់នៅថ្ងៃទី ២២ មីនា ក្នុងទីក្រុង Serravalle។

លោកបន្ថែមថា លោកមានជំនឿចិត្តទៅលើកីឡាករ Rio Ferdinand ដែលអាចជួយអោយក្រុមជំរើសជាតិអង់គ្លេសឈ្នះការប្រកួតជំរុះឆាប់ៗនេះ។ សំនួរក៏បានចោទសួរថាតើកីឡាករRio Ferdinand អាចនឹងក្លាយជាជំរើស ២៦ នាក់របស់លោកដែលទេនាពេលខាងមុខទៀត?លោក Roy Hodgson និយាយថាបើសិនជា Rio Ferdinand នៅតែគ្រប់គ្រងស្ថានការល្អដូចពេលនេះ ឆ្នាំ ២០១៤ Ferdinand នឹងមានឈ្មោះក្នុងជំរើសរបស់ក្រុម៕
ដោយ ៖ កុសលប្រភព ៖ skysports