ក្រោយពីខ្សែវីដេអូស្តីពីឧបករណ៍ដ៏ឆ្លាតវៃមួយ ត្រូវបានបង្ហោះលើអ៊ីនធឺណេតកាលពីប៉ុន្មានថ្ងៃមុននេះ Samsung បានបន្តបង្ហាញបន្ថែមនូវរូបភាពគំរូឧបករណ៍សម្ងាត់មួយនៅលើគេហទំព័រ Facebook របស់ខ្លួន។

រូបភាពនោះ យើងឃើញនូវផ្នែកពីរផ្សេងគ្នាគឺ ឧបករណ៍ tablet មួយប្រើ Windows 8 និងKeyboard ដាច់មួយ។ ប្រហែលនេះគឺជាឧបករណ៍ tablet ដែលអាចភ្ជាប់ជាមួយ KeyboardSeries 5 Hybrid ដែលក្រុមហ៊ុនធ្លាប់បានបង្ហាញនៅ Computex 2012 គឺមិនមែនជា laptopដែលមានអេក្រង់បង្វិលបាន Series 5 Convertible ឡើយ។

/

 tablet កាត់ laptop ប្រើ Windows 8  របស់ Samsung?

កាលពីវីដេអូលើកមុន យើងគ្រាន់តែបានដឹងត្រឹមថា ឧបករណ៍សម្ងាត់នោះមានរាងស្តើង មានប៊ិចstylus ភ្ជាប់មកជាមួយ។ គ្រប់រឿងនឹងកាន់តែច្បាស់នៅពេលការតាំងពិពណ៌ IFA 2012 នឹងចាប់ផ្តើមប្រារព្ធពិធីនៅរយះពេលបីថ្ងៃទៀត៕

 

ដោយ៖ សិលាប្រភព៖ TTE