កម្សាន្ដវីដេអូ៖ កម្មវិធីផ្សាយ The Tonight Show ដឹកនាំសម្ដែងដោយ លោក Jimmy Fallon គឺជាកម្មវិធីទទួល​បានការពេញនិយម ចូលចិត្ដជាខ្លាំងពីសង្គមប្រទេសលោកខាងលិច ។​ ដោយហេតុ កម្មវិធីនេះ តែងតែនាំអារម្មណ៍របស់ប្រិយមិត្ដ ឲ្យឈានទៅរកភាពសប្បាយរីករាយជាមួយ ឈុតសម្ដែងខ្លីៗ កំប្លុក កំប្លែង សើចសប្បាយ​​កាត់បន្ថយភាពនឿយហត់អស់កម្លាំងពីការងារ​ ។ 

ឈុតវីដេអូសម្ដែងថ្មីដែលដឹកនាំ និង រៀបចំខ្លួនមកមបង្ហាញដោយ Jimmy Fallon ពេលនេះ គឺ ការចាប់ផ្សង​សន្លឹកបៀរ ជះទឹកកក ប្រសិនបើភាគីណាមួយមានសន្លឹកបៀរតូចជាង នោះនិងត្រូវដៃគូរចាក់ទឹកកកទៅលើ​​ ជាមិនខាន ហើយមិនឲ្យជូតមុខចេញទៀតផង ។ តោះដើម្បីកាត់ការងើងឆ្ងល់ ចូលទស្សនាទាំងអស់គ្នា ៖ 

/

/

តារាកិត្ដយសដែលចូលសម្ដែងនៅពេលនោះមានដូចជា លោក Jimmy Fallon នឹង Chris Hemsworth ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប