LG បានបង្ហាញខ្លួន ស្មាតហ្វូន Optimus Vu II កាលពីជិតមួយឆ្នាំមុននេះ ហើយពេលនេះព័ត៌មានស្តីពីរូបសណ្ឋាន Hardware មួយចំនួនរបស់ Phablet Vu ជំនាន់បន្ទាប់ បានបង្ហើបឲ្យដឹង។
តាមប្រភពព័ត៌មានពីកាសែតកូរ៉េ Korean Daily, LG Vu III នឹងធ្វើការបង្ហាញខ្លួនជាមួយនឹងបណ្តាឈ្មោះកូដ F-300K, F-300L និង F-300S។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 5.2 inch, កំរិតពន្លឺ 1280 x 960 pixel ។ Android 4.3 ក៏នឹងត្រូវបានបំពាក់រួចជាស្រេចផងដែរ នៅលើស្មាតហ្វូនជំនាន់ថ្មី នៃស៊េរី Optimus Vu។

និយាយពីភាពខ្លាំង LG Vu III នឹងត្រូវបានបំពាក់នូវ chipset Snapdragon 800 ដែលត្រូវបានគេចាត់ទុកថា ជាបន្ទះ Chip ខ្លាំងជាងគេបំផុត នៅលើទីផ្សារសព្វថ្ងៃ។ Vu III ក៏នឹងបំពាក់កាមេរ៉ាក្រោយទំហំ13 megapixel និងមាន Support Network LTE-A ផងដែរ។ បើតាមការសន្និដ្ឋាន Vu III នឹងត្រូវបាន LG ធ្វើការបង្ហាញខ្លួន នៅ IFA 2013 ខាងមុខនេះ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VReview