ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុងឧបទ្ទវ ហេតុ រត់ជាន់គ្នាលើស្ពានកោះពេជ្រនេះដែរ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅស្តូបក្បែរស្ពាននាគ ក្រោមអធិបតីភាព លោក ប៉ា សុជាតិ វង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំង មន្ត្រីរាជ ការសាលារាជធានីភ្នំពេញ រួមនឹងសាលាខណ្ឌទាំង៩ និងមានការរាប់បាត្រប្រគេនព្រះសង្ឃ ។
គួររំលឹកជូនថា គិតមកដល់ឆ្នាំ២០១៣នេះ គឺខួប៣ឆ្នាំហើយ នៃព្រឹត្តការណ៍រត់ជាន់គ្នាស្លាប់ នៅលើស្ពាន កោះពេជ្រ តុបតែងដោយភ្លើងពណ៌នោះ ។ ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យមនុស្ស ប្រមាណ៣៤៩នាក់ ស្លាប់ និងជាង ៧០០នាក់ទៀត បានរងរបួស ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/November/id-015/T-0217.jpg width=500]()



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល