ព័ត៌មានអន្តរជាតិ ៖ Don't leave your gun in a public bathroom រឺ ចូរកុំភ្លេចអោយសោះ នូវកាំភ្លើង របស់ខ្លួន​នៅតាមបន្ទប់ទឹកសាធារណៈ ជាពិសេស បើសិនណា លោក  អ្នកជាមន្រ្តីប៉ូលីស ចូរគិតថា នឹងទៅជាយ៉ាងណា បើសិនកាំភ្លើងដែលលោកអ្នកបានភ្លេច ក៏ដូច ជា ប៉ូលីសភ្លេចនោះ ត្រូវបានរក ឃើញនិងយកទៅលេង ដោយក្មេងតូចៗ ។

/

ដោយឡែក មន្រ្តីប៉ូលីស ដែលទទួលបន្ទុកក្នុងការ ការពារ សមាជិកសភា សហរដ្ឋអាមេរិក បច្ចុប្បន្ន ភាពនេះ គឺស្ថិតនៅក្រោមការហ្វឹកហ្វើន ពីការប្រើប្រាស់ បង្គន់សាធារណៈ ក្រោយពីមានការ៣ផ្សេង ៗពីគ្នា បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីស ៣ រូបភ្លេចកាំភ្លើងដៃ ៣ ដើម នៅតាមទីកន្លែង ដែលមិនគួរ ភ្លេចទាល់តែសោះ ។

/

មេបញ្ជាការប៉ូលីស រដ្ឋធានី លោក Kim Dine អោយដឹងថា​ ជាការ  ពិត ក្រុមការងារយើងខ្ញុំ ក៏ដូចជា ស្ថាប័នយើងខ្ញុំ ពិតជាបានយល់ នូវការព្រួយបារម្ភត្រង់ប្រការនេះ ទៅលើ បញ្ហាភ្លេចកាំភ្លើងនៅតាម ទីសាធារៈ ដោយមន្រ្តីប៉ូលីសមួយចំនួន ។ ជាការពិតណាស់ គ្មាន    លេសណាមួយ អាចយកជាការ បាននោះទេ ចំពោះកំហុសឆ្គងទាំងនេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៣ ករណីផ្សេងៗ ពីគ្នា អំឡុងខែ មករា មីនា និង មេសា ក្នុងនោះ មន្រ្តីប៉ូលីស ៣ រូប បានភ្លេចកាំភ្លើងរបស់ខ្លួន នៅតាមបង្គន់សាធារណៈ ៣ផ្សេងពីគ្នា ខណៈជាញឹក ញាប់ កាំភ្លើងទាំងនេះ ត្រូវបានរកឃើញដោយ ក្រុមការងារ សម្អាត បន្ទប់ទឹក ចុះបើករណី ក្មេងតូច រកឃើញ កាំភ្លើងទាំងនេះវិញ តើសោកនាដកម្ម វិញនឹងកើតមានឡើង អោយពិតប្រាកដ ។

/

លោក Dine ថ្ងៃពុធកន្លងទៅនេះ អោយដឹងថា រាល់ករណីនីមួយៗ  នៃភាពទ្វេសប្រហែស ទាំងនោះ នឹងស្ថិតនៅក្រោមការតាមដាន និងស៊ើបអង្កេត ខណៈ  លោក កំពុងតែពិចារណា  ទៅលើលទ្ធភាព នៃការបន្ថែមទោស នៃការដាក់ទណ្ឌកម្ម ទៅលើមន្រ្តីប៉ូលីស  រូបណា ដែលភ្លេចកាំភ្លើងទៅតាមណ្តា ទីកន្លែង មិនគួរភ្លេច ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន