កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៤ មករា ផ្សាយថា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា កាលពីព្រឹកថ្ងៃទី៤ មករា នោះ បានសារភាពថា រូបលោកបានបញ្ជូនលោក Panich Vikitsreth សមាជិកសភាគណបក្សរបស់លោកទៅកាន់តំបន់ព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ជាកន្លែងដែលលោក Panich និងពលរដ្ឋថៃ៦នាក់ទៀតត្រូវចាប់ខ្លួនដោយទាហានកម្ពុជា។ លោកអាប់ភីស៊ីត អះអាងបញ្ជាក់ដូច្នេះមុនពេលលោកអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រច ាំសប្តាហ៍ដែលរបៀបវារៈកំពូលសំរាប់កិច្ចប្រជុំនេះគឺស្តីអំពីពលរដ្ឋថៃ៧នាក់ ដែលត្រូវចាប់ខ្លួន និងកំពុងឃុំខ្លួននៅក្នុងប្រទេសកម្ពុជា ។#ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចរបស់លោកអាប់ភីស៊ីត ក៏នឹងបើកកិច្ចប្រជុំមួយផងដែរ នៅវេលារសៀលថ្ងៃទី៤ មករា ដើម្បីពិភាក្សាអំពីបញ្ហាជនជាតិសៀមទាំង៧នាក់នេះ ហើយសមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួនចង់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីសួរសុខទុក្ខអ្នកទាំង៧នាក់នោះ ។ ទាក់ទិនទៅនឹងជនជាតិសៀមទាំង៧នាក់នោះ លោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ធឿកស៊ូបាន់ ថ្លែងថា ពេលនេះថៃត្រូវតែអត់ធ្មត់ឱ្យបានច្រើន ហើយពឹងផ្អែកតែលើការចរចាប៉ុណ្ណោះ ។ លោកស៊ូថេប បង្ហាញពីក្តីសង្ឃឹមថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងពិចារណាអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះអះអាងបញ្ជាក់ថា បញ្ហារបស់លោក Panich មិនមែនជាល្បែងនយោបាយ ហើយលោកបានសំដែងពីការព្រួយបារម្ភចំពោះផែនការប្រមូលផ្តុំរបស់បណ្តាញអ្នកស្នេហាជាតិ ថៃ នៅខេត្តស្រះកែវ នៅថ្ងៃទី៤ មករា ព្រោះអាចប៉ះពាល់ដល់ស្ថានការណ៍ដែលកំពុងមានភាពតានតឹងស្រាប់ ។# លោកស៊ូថេប មានជំនឿថា បញ្ហានឹងត្រូវដោះស្រាយតាមរយៈការចរចាជាមួយកម្ពុជាដោយមិនចាំបាច់មានការសំរបសំរួលពីប្រទេស ណាមួយ ហើយបញ្ហានេះគួរតែត្រូវដោះស្រាយឱ្យបានរួចរាល់មុនពេលការបំពេញទស្សនកិច្ចដែលគ្រោងទ ុករបស់លោកឧបនាយករដ្ឋមន្ត្រីសុខ អាន នៃប្រទេសកម្ពុជាមកកាន់ប្រទេសថៃ ។#លោកស៊ូថេប ៖ ថៃមានការលំបាកណាស់ក្នុងការជួយពលរដ្ឋ៧នាក់ ដែលត្រូវឃុំខ្លួននៅកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីស៊ូថេប សារភាពថា ថៃយល់ឃើញថា មានការលំបាកបំផុតក្នុងការជួយពលរដ្ឋខ្លួន៧នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃ.សក្នុងប្រទេសកម្ពុជា ហើយលោកថ្លែងថា ពេលនេះអាជ្ញាធរថៃកំពុងរិះរកមធ្យោបាយជួយពលរដ្ឋទាំង៧នាក់នេះ ។ ជាមួយគ្នានេះ លោកស៊ូថេប ក៏បានសារភាពដែរថា ពលរដ្ឋថៃទាំង៧នាក់នេះ ពិតជាចូលទឹកដីកម្ពុជាដោយខុសច្បាប់មែន ។#លោកស៊ូថេប ថ្លែងទៀតថា រូបលោករង់ចាំរហូតដល់ក្រោយថ្ងៃឈប់សំរាកចូលឆ្នាំសាកលថ្មី ក្រែងមានប្រតិកម្មអ្វី ឬការឆ្លើយតបណាមួយពីអាជ្ញាធរក្រុងភ្នំពេញទាក់ទិនទៅនឹងបញ្ហាពលរដ្ឋថៃទាំង៧នាក់ នោះ ៕